សង់រោងហើយអស់ហើយតែ ឌី សូនីតា សម្រេចលុបចោលកម្មវិធីភ្លាមៗ!
ឌី សូនីតា គឺជាតារាចម្រៀង និង សម្ដែងដែលមានប្រជាប្រិយមួយរូប នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាស្រីរូបនេះបានសម្រាលកូនស្រីដំបូងដ៏គួរឲ្យស្រឡាញ់ម្នាក់ជាមួយលោក អេឡិច ហ្សូរ៉ា និង បានដាក់ឈ្មោះថា «Smile» មានន័យជាភាសាខ្មែរថា «ញញឹម» ព្រមទាំងគ្រោងរៀបចំធ្វើពីធីបង្កក់កូន ដោយអញ្ជើញភ្ញៀវកិត្តិយសជាច្រើននាក់ ដើម្បីមកចូលរួមអបអរសាទរទៀតផង។
អ្វីដែលចាប់អារម្មណ៍ ដោយសារតែស្ថានភាពនាពេលនេះ មិនអំណោយផលដល់រូបនាងដើម្បីរៀបចំកម្មវីធី និង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទើប ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា បានសម្រេចចិត្តផ្អាកភ្លាមៗ និង គ្រាន់តែរៀបចំពិធីតែជាមួយអ្នកផ្ទះប៉ុណ្ណោះ ។
ក្នុងនោះផងដែរ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ នេះ ឌី សូនីតា ក៏បានសរសេរបង្ហោះសារ អមជាមួយរូបភាពជួបជុំគ្នា ជាលក្ខណៈគ្រួសារបង្ហោះលើគណនីផេកផ្ទាល់ខ្លួនថា ៖ «ក្រមុំកំលោះទៅណាទេ ពូឈឹមមីងដុងមិនទាន់មានរូបផុសទេបងប្អូន នេះមាន ២ ៣ រូបជាប់ក្នុងទូរស័ព្ទដៃទេ រូបថតតាំងពីថ្ងៃចេញខែកូន ធ្វើរោងហើយអស់ ហើយក៏សុំ cancel ភ្ញៀវវិញផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួបជុំគ្នាពេលអូនស្មាយបានមួយខួបតែម្តងណាចាសមួម៉ៅ ជាមួយ អាកូរ៉ូណាចង្រៃហ្នឹង»៕