កីឡាការិនីបាល់ទះ Lee Da Yeong សារភាពស្រឡាញ់ Jin សមាជិក BTS ពេញៗមាត់ (វីដេអូ)
មិនមែនជាលើកទី ១ នោះទេ ដែលមាននារីៗជាច្រើន ធ្លាប់បានសារភាពស្នេហ៍តារាប្រុស K-Pop ជាពិសេសនោះ គឺសមាជិកក្រុម BTS តែម្តង ។ ជាក់ស្តែងថ្មីៗនេះ មហាជនអ្នកគាំទ្រ ជាពិសេសគឺ ARMY របស់ BTS កំពុងលើកយកប្រធានបទរបស់កីឡាការិនីបាល់ទះជម្រើសជាតិកូរ៉េ នាង Lee Da Yeong បានសារភាពស្នេហ៍ជាសាធារណៈទៅកាន់ Jin សមាជិក BTS ។
ក្នុងវីដេអូមួយ ដែលបានសម្ភាសកីឡាការិនី Lee Da Yeong បន្ទាប់ពីនាងបានប្រកួតចប់នូវសំណួរជាច្រើន រហូតមកដល់វគ្គមួយដែលអ្នកសម្ភាសបានប្រាប់នាងថា «Jin បានទស្សនាការប្រកួតនាងក្នុងថ្ងៃនេះ! នាងមានអ្វីចង់និយាយទៅកាន់ Jin ទេ?» ស្រាប់តែភ្លាមៗនោះ Lee Da Yeong បាននិយាយខ្លាំងថា «ខ្ញុំស្រឡាញ់អ្នក!» ។
មូលហេតុ ដែលនេះជាប្រធានបទដ៏ក្តៅគគុករបស់ ARMY នោះ ក៏ព្រោះតែ Lee Da Yeong គឺជាកីឡាការិនីបាល់ទះដ៏ល្បីល្បាញ និង មានសម្រស់ស្រស់ស្អាត ស័ក្តិសមនឹង Jin ដែលជាបុរសសង្ហា និង មានសមត្ថភាព ។ លើសពីនោះ ARMY របស់ BTS បានលើកឡើងថា អត្តចរិតរបស់ Lee Da Yeong ភាគច្រើនគឺដូច Jin ខ្លាំងណាស់ ៕