កែវ ពេជ្រពិសី ត្រៀមធ្វើរឿងមួយនេះ ក្រោយឡើងទម្ងន់ខ្លាំង!
បាត់មុខពីអាជីពសិល្បៈមួយរយៈ តារាសម្តែងរូបស្រស់ កែវ ពេជ្រពិសី មានរូបរាងធាត់ទ្រលុកទ្រលន់ប្លែកជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈលាន់មាត់គ្រប់គ្នា។
ក្រោយផ្ទុះរឿងឡើងទម្ងន់ខ្លាំងបែបនេះ កែវ ពេជ្រពិសី ដែលធ្លាប់តែមានរូបរាងស្តើងស្រឡូនស្អាតនោះ ក៏មានបំណងថានឹងសម្រករាងផងដែរ តែនាងមិនទាន់ប្រាកដថាទទួលលទ្ធផលបែបណានោះទេ ព្រោះនាងជ្រើសយកវិធីបែបធម្មជាតិ គឺហាត់ប្រាណ និង តមអាហារតែប៉ុណ្ណោះ។
យ៉ាងណាមិញ តារាស្រីរូបនេះធ្លាប់ទម្លាយថា នាងក៏មិនបានដឹងពីមូលហេតុ ដែលបណ្តាលឱ្យខ្លួនឡើងគីឡូខ្លាំងបែបនេះទេ ព្រោះជាទូទៅនាងមិនចូលចិត្តទទួលទានអាហារច្រើនឡើយ។ ថ្វីដ្បិត មានរូបរាងឡើងទម្ងន់ខ្លាំងបែបនេះក៏ដោយតែ កែវ ពេជ្រពិសី នៅតែទទួលបានការចាប់អារម្មណ៍ពី សំណាក់ម្ចាស់ផលិតកម្មនានា ទាក់ទងនាងថតរឿងជាបន្តបន្ទាប់ តែនាងសុំពេលពិចារណាសិន។
បើទោះមិនទាន់វិលប្រឡូកក្នុងសិល្បៈច្រើនដូចមុនវិញតែ កែវ ពេជ្រពិសី នៅតែអាចរស់នៅបានយ៉ាងហ៊ឺហារមិនចាញ់មិត្តរួម អាជីពមិនប៉ុន្មានឡើយ ដោយនាងមានប្រាក់ចំណូលពីរបររកស៊ីមួយចំនួន ដែលមានដូចជាសម្អាងការ ហាងសាឡន និង ការលក់ផលិតផលរក្សាសម្រស់ជាដើម៕