ថមមី ខកចិត្តខ្លាំង ព្រោះមិនអាចនាំភរិយា និង កូនទៅកន្លែងមួយនេះតាមបំណង
ក្រោយមានកូនជាចំំណងដៃមកពិធីករលោក ថមមី និង សួស វីសា កាន់តែមានសេចក្តីសុខនៅក្នុងគ្រួសារ ហើយអ្វីដែលចាប់អារម្មណ៍ បើទោះកូននៅតូចទើបចេញខែក្តីតែ តារាប្រុសរូបនេះ មានបំណងបណ្តើរភរិយា និង កូនតូចទៅកន្លែងដ៏ស្រស់ស្អាតមួយនៅក្នុងរដូវត្រជាក់ចុងឆ្នាំនេះ។
ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយមហាជន ជាពិសេសអ្នកគាំទ្រ ក្រោយខកខានចេញបទចម្រៀងថ្មីៗនោះ គេសង្កេតឃើញថា ជារឿយៗមិនថាលោក ថមមី និង សួស វីសា ដែលជាភរិយា តែងតែចែករំលែករូបភាពក៏ដូចជាសកម្មភាពនានានៅក្នុងគ្រួសារនៅតាមបណ្តាញសង្គម ហើយថ្មីៗនេះ លោកបានបង្ហោះសារដែលមានអត្ថន័យថា «បើគ្មានកូវីដ១៩ទេ ប្រហែលខែនេះ ៣នាក់កូននាំគ្នាជិះស្គីលេងលើភ្នំទឹកកក Mont-Blang ប្រទេសស្វីស Switzerland ទៀតហើយ ព្រោះប៉ាពូកែ និង ចូលចិត្តជិះស្គីណាស់»។
ក្រោយបង្ហោះសារបែបនេះហើយ មហាជនមានការសរសើរពីភាពផ្អែមល្ហែមនៅក្នុងជីវិតគូរបស់តារាចម្រៀង សួស វីសា និង លោក ថមមី ថាអ្នកទាំងពីរពិតជាគូស្នេហ៍ដែលមានសុភមង្គលយ៉ាងខ្លាំង៕
រូបថត ៖ ហ្វេសប៊ុក