មិនធម្មតា! នៅតូចទេតែកូនប្រុស ទូច ស្រីល័ក្ខ មានក្ដីស្រមៃធំចង់ធ្វើការងារមួយនេះ
ប្រិយមិត្តក៏ធ្លាប់បានដឹងរួចមកហើយពីជីវិតរបស់តារាសម្ដែងផង និង ចម្រៀងផង ទូច ស្រីល័ក្ខ ក្រោយពីបានចែកផ្លូវគ្នាជាមួយស្វាមីរួចមក នាងក៏បានយកកូនប្រុសមកនៅជាមួយ ។
បើនិយាយពីកូនប្រុសរបស់នាងវិញ គឺមានមុខមាត់គួរឲ្យស្រឡាញ់ និង កាត់មករកនាងទៀតផង ។ ទោះបីជាមានវ័យនៅក្មេងក៏ពិតមែន តែដោយសារតែមានអ្នកម្ដាយជាអ្នកសិល្បៈទៅហើយ ទើបធ្វើឲ្យកូនប្រុសបណ្ដូលចិត្តតែមួយរបស់តារាស្រីរូបនេះ មាននិស្ស័យខាងសិល្បៈទៅថ្ងៃអនាគត មិនឲ្យចាញ់អ្នកម្ដាយរបស់គេនោះឡើយ ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ទូច ស្រីល័ក្ខ បានបង្ហោះសារមួយដែលបានរៀបរាប់ពីបំណងប្រាថ្នារបស់កូនប្រុសខ្លួន ដោយក្នុងនោះតារាចម្រៀងរូបនេះបានសរសេររៀបរាប់ថា ៖ «កូនប្រុសរបស់ខ្ញុំកំពុងតែត្រៀមទទួលការងារថ្មីជាមួយក្តីស្រមៃរបស់គាត់ ថាជាតារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា ពាក្យមួយម៉ាត់ចេញពីមាត់របស់គាត់ថា ម៉ាក់ចាំអូនចិញ្ចឹមម៉ាក់ រកលុយបានច្រើន អូនទុកឲ្យម៉ាក់ទិញអីក៏បានដែរ ឲ្យតែម៉ាក់សប្បាយចិត្ត mom you are my super strong lady» ។ ក្នុងនោះផងដែរ ក៏មានមហាជនជាច្រើនបានបង្ហាញការកោតសរសើរ គាំទ្រដល់កូនប្រុសតារារូបនេះទៀតផង ៕