ក្រោយរៀបការស្ងាត់ៗ ឌុច លីដា ចាប់ផ្តើមបណ្តើរស្វាមីជាចំហហើយ
ក្រោយរៀបការស្ងាត់ៗមួយរយៈមក ពេលនេះតារាសម្តែងរូបស្រស់ ឌុច លី ដា ចាប់ផ្តើមបណ្តើរស្វាមីរបស់ខ្លួនជាចំហនៅតាមកម្មវិធីនានា គ្រាន់តែនាងមិនទាន់បង្ហាញរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដូចគូដទៃឱ្យអ្នកគាំទ្របានឃើញនៅឡើយទេ ។
គេចាំបានថា ឌុច លីដា បានសម្រេចចិត្តរៀបការយ៉ាងស្ងប់ស្ងាត់កាលពី ១៩ ខែវិច្ឆិកា កន្លងទៅ ក្រោយពីនាងបានសម្រាលបានកូនប្រុសមួយដ៏គួរឱ្យស្រឡាញ់ ហើយអ្វីដែលចាប់អារម្មណ៍ ក្រោយពីបានរៀបការតាមប្រពៃណីខ្មែរ ពេលនេះ ឌុច លីដា លែងលាក់ដូចមុន ពោលគឺគេបានឃើញនាងបណ្តើរស្វាមីចូលរួមក្នុងកម្មវិធីនានារបស់មិត្តភក្តិ ។ ជាក់ស្តែងមួយរយៈមុននាងបានបណ្តើរស្វាមីចូលរួមក្នុងពិធីមង្គលការមួយ តែសម្រាប់រូបភាពស្និទ្ធស្នាលផ្អែមល្ហែមដូចប្តីប្រពន្ធដទៃ នាងមិនទាន់បង្ហាញនោះទេ អាចនិយាយថាមិនមែនជាចំណូលចិត្តស្វាមីនាង ។
កន្លងមកធ្លាប់មានការបង្ហើបពីសំណាក់ប្រភពដែលកៀកកិតជាមួយ ឌុច លីដា ថា មូលហេតុនាងរៀបការបែបស្ងប់ស្ងាត់ ដោយសារពិធីរៀបការរបស់នាងបែបសាមញ្ញៗ អាចនិយាយថាមានលក្ខណៈកាត់ៗហើយអ្នកចូលរួមមានតែមិត្តភក្តិស្និទ្ធស្នាល និង ក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីពិធីទទួលភ្ញៀវក៏មិនមានដែរ តែយ៉ាងណា ឌុច លីដា មិនខ្វល់ខ្វាយអ្វីឡើយ ព្រោះសព្វថ្ងៃនាងកំពុងរស់នៅយ៉ាងមានក្តីសុខ ជាពិសេសមានប្រាក់ចាយពេញៗដៃមិនចាំបាច់សន្សំលុយកាក់ល្អិតពីការសម្តែងក្រោមកម្តៅថ្ងៃដូចមុនឡើយ ៕