រៀបការជាង ១ ឆ្នាំហើយ តែភរិយាឧកញ៉ា ប៊ុន រតនា ពោលពាក្យបែបនេះដាក់ស្វាមី (វីដេអូ)
រយៈពេលប្រមាណជាង ១ ឆ្នាំហើយ ដែលអតីតតារាសម្តែង និង ពិធីការិនី លី ឈី បានចាកចេញពីវិថីសិល្បបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយនឹងអតីតអ្នកដឹកនាំសម្តែងដ៏ល្បី ប៊ុន រតនា ។ ក្រោយពីរៀបការបានមិនយូរមិនបានតារាស្រីរូបនេះ បានប្តូរងារទៅជាជំទាវ ក្រោយស្វាមីទទួលងារជាឧកញ៉ា ។
ជាង ១ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ជំទាវ លី ឈី បានធ្វើឲ្យមហាជអ្នកគាំទ្រ និង មិត្តនៅក្នុងវិថីសិល្ប សរសើរនឹងព្រេងវាសនា ព្រមទាំងសុភមង្គលរបស់អតីតតារាស្រីរូបនេះយ៉ាងខ្លាំង ដោយត្រូវបានលោកឧកញ៉ា ប៊ុន រតនា ជាស្វាមីបានមើលថែ និង ផ្តល់ក្តីស្រឡាញ់យ៉ាងស្ម័គ្រស្មោះ។
តួយ៉ាង ទោះជាខួបអាពាហ៌ពិពាហ៌គម្រប់មួយឆ្នាំ បានធ្វើឡើងរួចមកហើយកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែជំទាវ លី ឈី នៅតែបន្តភាពផ្អែមល្ហែម និង រំឮកពីថ្ងៃការរបស់ខ្លួនកាលពីឆ្នាំ ២០១៩ ជារឿយៗទៀតផង ។ ជាក់ស្តែង នៅលើគណនី fb របស់អតីតសិល្បការិនីរូបនេះ បានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់ស្វាមី ជាមួយនឹងបទចម្រៀងមួយបទដែលបាននិពន្ធឡើងនៅថ្ងៃមង្គលការរបស់អ្នកទាំងពីរថា «ស្ដាប់បទហេីយនឹកដល់ថ្ងៃការរបស់យេីង លោកប្ដីសំណព្វចិត្ត»។ ភ្លាមៗនោះ ឧកញ៉ា ប៊ុន រតនា បានឆ្លើយតបពាក្យមួយឃ្លាបង្កប់ន័យផ្អែមល្ហែមបន្តិច និង ចំអន់ភរិយាបន្តិចថា «ពេលនេះកូនមួយហើយអូន» ៕