ឆាយ វីរៈយុទ្ធ តារាសាន់ដេដំបូង បរិច្ចាគ ៥ លានរៀល ជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ ១៩
ឆាយ វីរៈយុទ្ធ គឺជាកំពូលតារាចម្រៀងស្ថិតនៅក្នុងផលិតកម្មសាន់ដេមួយរូបដ៏ល្បីល្បាញ ហើយពេលនេះផងដែរ លោក និង ក្រុមគ្រួសារបានបរិច្ចាគថវិកាចំនួន ៥ លានរៀល ជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារមេរោគកូវីដ ១៩ ។
ក្នុងនោះផងដែរ លោកក៏បានសរសេរនៅក្នុងបណ្ដាញសង្គមថា «ខ្ញុំបាទ ឆាយ វីរៈយុទ្ធ និង ភរិយា សែ ចាន់ឌី ព្រមទាំងកូនស្រី សូមគោរពឧបត្ថម្ភជូនសម្តេចតេជោ ហ៊ុន សែន នូវថវិកា 5,000,000 ៛ (ប្រាំលានរៀល) ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរឥតគិតថ្លៃ ។
ការចូលរួមជាមួយរដ្ឋាភិបាលតាមរយៈការបរិច្ចាគថវិកានេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើកសរសើរពីទឹកចិត្តដ៏ប្រពៃរបស់តារាចម្រៀងប្រុសរូបនេះ រួមនឹងគ្រួសារយ៉ាងខ្លាំង ដែលមានការឈឺឆ្អាល និង បានយចិត្តទុកដាក់ចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាលំបាកនេះ ៕