យូរី បុកពោះ ក្រោយបោះទុនរាប់ម៉ឺនដុល្លារ ត្រៀមដំណើរការជំនួញនៅចុងឆ្នាំនេះ!
មិនមែនជារឿងធម្មតាទេ សំងំៗ តារាចម្រៀងវ័យក្មេងរូបស្រស់ពូកែរាំ យូរី បានបោះទុនរាប់ម៉ឺនដុល្លារបង្កើតជំនួញថ្មីមួយ ដែលត្រៀម នឹងដាក់ដំណើរការនៅក្នុងអំឡុងចុងឆ្នាំនេះ ឬ ដើមឆ្នាំ២០២១ នេះតែម្តង។
បើតាមគម្រោង យូរី ត្រៀមនឹងបើកអាហារភោជនីយដ្ឋានមួយ ដែលមានទីតាំងនៅម្តុំ វត្តសំរោង អណ្តែត ហើយបើតាមប្រភពដែលស្និទ្ធជាមួយនឹងតារាចម្រៀងរូបនេះ បានឱ្យដឹងថា ការបើកភោជនីយដ្ឋាននេះ ចាយទុនដល់ទៅជាង ១០ ម៉ឺនដុល្លារ។ តារាស្រីរូបនេះ ក៏បានទម្លាយថា នាងបានបោះទុនដល់ ទៅ ៧ ម៉ឺនដុល្លារ ខណៈដែលនាងបានចូលហ៊ុនគ្នាជាមួយដៃគូម្នាក់ទៀតជាអ្នកផលិតកម្មវិធីនៅក្នុងស្ថានីយទូរទស្សន៍មួយ។
គួរឱ្យដឹងថា ក្រោយស្ងាត់មួយរយៈ ពេលនេះ យូរី កំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ម្តងទៀត ក្រោយពីនាងបានចេញនូវបទចម្រៀងថ្មីៗ នៅក្នុងទ្រនំហង្សមាសដែលមានដូចជាបទ «ផាំងៗ» និង បទ«រាំ Style ក្មេង» ។ យ៉ាងណាមិញ បទចម្រៀងទាំងពីរបទនេះ យូរី ទទួលសន្ទុះនៃការគាំទ្រច្រើនគួរសមផងដែរ៕
រូបថត ៖ ហ្វេសប៊ុក