សេង រដ្ឋា និង លីវ ជីលី ណាត់គ្នាស្លៀកឈុតប៊ីគីនី ចាយរាងឡើងទាក់ភ្នែក
រយៈពេលប្រមាណជាជិត ២ ខែមកហើយ ដែលកម្មវិធីប្រកួត Miss Grand Cambodia 2020 ត្រូវបានបញ្ចប់ បន្ទាប់ពីស្វែងរកឃើញជ័យលាភីឯក និង រងទាំង ៤ រូប បានយ៉ាងជោគជ័យ ។ ក្រោយបញ្ចប់ការប្រកួត មហាជនអ្នកគាំទ្របានសង្កេតឃើញថាម្ចាស់មកុដ Miss Grand Cambodia 2020 និង ជ័យលាភីរងទាំង ៤ តែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បនានាជាច្រើនផងដែរ ។
យ៉ាងណាមិញបើក្រឡេកមកមើលជីវិតឯកជនរបស់ Miss Grand ឯនេះវិញ ថ្មីៗនេះគេបានឃើញកញ្ញា សេង រដ្ឋា ម្ចាស់មកុដ Miss Grand Cambodia 2020 និង កញ្ញា លីវ ជីលី ជ័យលាភីរងទី ២ ណាត់គ្នាសម្ញែងរូបភាពក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាត និង ទាក់ភ្នែកផងដែរ ។ លើសពីនោះគេក៏បានសង្កេតឃើញថា Miss Grand ទាំង ២ រូបនេះ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងទៀតផង ។
តាមរយៈនេះដែរ Miss Grand Cambodia ឆ្នាំ ២០២០ ទាំង ២ រូបក៏ទទួលបានការចាប់អារម្មណ៍ និង ការលើកសរសើរពីសម្រស់ដងខ្លួនដ៏ស្រឡូនស្រស់ស្អាត ដែលស័ក្តិសមជាបវរកញ្ញាតំណាងឱ្យកម្ពុជាផងដែរ ៕