ច្រៀងចប់តាំងពីយូរ ជាតិ សុច្ចកា បន្តរស់នៅអូស្ត្រាលីយ៉ាងរំភើយ សង្ស័យមានអ្នកធានា?
ជាច្រើនខែមកហើយដែលតារាចម្រៀង ជាតិ សុច្ចកា នៅបន្តរស់នៅប្រទេសអូស្ត្រាលីយ៉ាងរីករាយ បើទោះបីការសម្តែងរបស់នាងនៅទីនោះបានបញ្ចប់តាំងពីអំឡុងខែមេសាក៏ដោយចុះ ។ មានការសង្ស័យថា ជាតិ សុច្ចកា អាចនឹងមានអ្នកធានាឱ្យរស់នៅស្របច្បាប់នៅទីនោះ ។
គេចាំបានថាតារាចម្រៀង និង សម្តែងវ័យក្មេង ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងកាលពីដើមឆ្នាំ ដោយរួមដំណើរជាមួយលោក អេនឌី ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះ អេនឌី ក៏បានត្រលប់មកស្រុកកំណើតតាំងពីខែមិថុនាមក តែដោយឡែក ជាតិ សុច្ចកា នៅបន្តរស់នៅទីនោះយ៉ាងរំភើយដោយនាងទាន់ប្រាកដថាពេលណានឹងត្រលប់មកស្រុកខ្មែរវិញឡើយ ។
តាមរយៈរូបភាពជាច្រើនដែលគេសម្គាល់ឃើញ ជាតិ សុច្ចកា ហាក់រីករាយជាមួយនឹងជីវីតនៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលី ហើយបើក្រឡេកមើលសម្រស់របស់នាងវិញកាន់តែស្រស់ស្អាត ជាពិសេសឡើងសាច់ទ្រលុកទ្រលន់គួរឱ្យក្នាញ់ ។
ជាតិ សុច្ចកា ជាតារាសម្តែង និង ចម្រៀងមួយរូបតែប្រជាប្រិយភាពរបស់នាងកាន់តែលេចធ្លោ ក្រោយពីនាងបានលេចមុខនៅក្នុងកម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាសដល់ទៅពីរលើក តែគួរឱ្យស្តាយនាងមិនទទួលបានជោគជ័យឡើយ ៕