លឹម សាំងលី រំភើបចិត្តខ្លាំង ក្រោយបានគ្រងឈុត «ទេពរួបរួម» ម្តងទៀត
បើក្រឡេកត្រលប់ទៅឆាកប្រកួតកម្មវិធី Miss Universe Cambodia 2020 មហាជនអ្នកទស្សនាធ្លាប់សរសើរមិនដាច់ពីមាត់មកហើយដែរ នូវការច្នៃម៉ូដសម្លៀក និង ការបង្ហាញខ្លួនក្នុងឈុតតំណាងប្រទេសរបស់បេក្ខភាពទាំង ២០ រូបនោះ ។ ក្នុងនោះឈុតតំណាងប្រទេសមួយ ក្នុងចំណោមឈុតទាំង ២០ ដែលមានការគ្រងឡើងដោយបេក្ខភាពពាក់ស្លាកលេខ ៦ កញ្ញា លឹម សាំងលី មានឈ្មោះថា «ទេពរួបរួម» ក៏មានការគាំទ្រ និង សរសើរនូវភាពប្រណីតនៃឈុតនោះ ក៏ដូចជាបេក្ខភាពរូបនោះផងដែរ ។
ក្រោយពីបានបញ្ចប់ការប្រកួតកម្មវិធី Miss Universe Cambodia 2020 និង បានស្វែងរកឃើញម្ចាស់មកុដក៏ពិតមែន ប៉ុន្តែបេក្ខភាពពាក់ស្លាកលេខ ៦ កញ្ញា លឹម សាំងលី នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ព្រោះតែនាងគឺជាតារាបង្ហាញម៉ូដអាជីព និង ជាជ័យលាភីរងទី ១ ក្នុងកម្មវិធី Miss Planet ឆ្នាំ ២០១៩ មុននឹងចូលប្រកួត Miss Universe Cambodia 2020 ផងដែរ ។
ថ្មីៗនេះដែរ កញ្ញា លឹម សាំងលី បានបង្ហាញអារម្មណ៍ក្នុងនាមជាបេក្ខភាព Miss Universe Cambodia 2020 ដែលកញ្ញាបានគ្រងឈុតតំណាងជាតិ «ទេពរួបរូម» សាជាថ្មី ក្នុងការចូលរួមថតកម្មវិធីមួយ ។ ក្នុងនោះ លឹម សាំងលី ក៏បានបង្ហាញអារម្មណ៍រំភើប និង បានរៀបរាប់ថា «ថ្ងៃនេះបានគ្រងឈុតទេពរួបរួម ម្ដងទៀតហើយ» ៕