គួរឱ្យសរសើរ! សូដា នីតា សម្រេចផ្អាកការធ្វើកម្មវិធីជួបជុំភ្លាមៗ ព្រោះមូលហេតុសំខាន់នេះ
ដើម្បីចូលរួមកាត់បន្ថយការជួបជុំ ក៏ដូចជាការរីករាលដាលនៃការចម្លងកូវីដ ១៩ នៅក្នុងសហគមន៍ តារាសម្តែង និង ចម្រៀង សូដា នីតា បានសម្រេចចិត្តផ្អាករៀបចំពិធីសម្ពោធហាងរបស់នាងដែលគ្រោងនឹងធ្វើនៅក្នុងថ្ងៃស្អែកនេះ ។
បើតាមគម្រោង សូដា នីតា គ្រោងនឹងរៀបចំសម្ពោធហាងស្តេករបស់នាងនៅក្នុងថ្ងៃទី ១២ ខែ ១២ ស្អែកនេះ តែពេលនេះនាងបានសម្រេចចិត្តលើកថ្ងៃសម្ពោធ ដោយរង់ចាំនៅពេលមានការបើកឱ្យមានការជួបជុំជាថ្មី ។ សូដា នីតា បានចាប់ផ្តើមបើកដំណើរការហាងស្តេកទៅតាមគម្រោងកាលពីប៉ុន្មានថ្ងៃមុននេះ ហើយនាងក៏មិនខកបំណងដែរ ព្រោះទទួលបានការគាំទ្រពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ។
អ្វីដែលចាប់អារម្មណ៍ស្របពេលស្ថានភាពសេដ្ឋកិច្ចកំពុងមានវិបត្តិដោយសារកូវីដ ១៩ វាយលុកនោះ សូដា នីតា បានសម្រេចចិត្តប្រកាសលក់ផ្ទះរបស់ខ្លួនដែលទុក ចោលដើម្បីយកប្រាក់មកបើកផលិតកម្មទៅតាមបំណងដែលខ្លួនប្រាថ្នា ដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើនសរសើរថាមួយរយៈនេះមើលទៅ សូដា នីតា ពិតជាប្រឹងប្រែងក្នុងការពង្រីកមុខជំនួញជាច្រើនជាបន្តបន្ទាប់ ជាពិសេសក្រោយពីនាងមានដៃគូលោក យុទ្ធ ឋានៈ ជាគូដណ្តឹងចាំជួយជ្រោមជ្រែង និង លើកទឹកចិត្តជាខ្លាំងនោះ ៕