ម្សិលមិញ អាន គុណកូឡា រៀបមង្គលការយ៉ាងស្ងប់ស្ងាត់ ពោរពេញដោយស្នាមញញឹម
ក្រោយពីការរាលដាលវីរុសកូវីដ ១៩ ក្នុងរយ:ពេលចុងក្រោយ គេសង្កេតឃើញថាមានសិល្បករសិល្បការិនីជាច្រើន បានបញ្ឈប់ និង ផ្អាកការរៀបចំកម្មវិធីនានាដើម្បីចូលរួមទប់ស្កាត់វីរុសនេះ ។
ក្នុងនោះ តារាចម្រៀង អាន គុណកូឡា ដែលមានគម្រោងរៀបការជាមួយនឹងភរិយាដ៏ស្រស់ស្អាត នឹងបានចែកធៀបការដល់ភ្ញៀវហើយនោះ ក៏ប្រកាសផ្អាកការរៀបមង្គលការភ្លាមៗដូចគ្នាដែរ ។
តួយ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅ ត្រូវជាថ្ងៃកំណត់រៀបការរបស់ អាន គុណកូឡា នោះ តារាប្រុសរូបនេះ បានផ្អាកការរៀបចំកម្មវិធីធំដុំ ដោយត្រឹមតែរៀបចំកម្មវិធីតាមប្រពៃណី នៅពេលព្រឹកជួបជុំក្រុមគ្រួសារតែប៉ុណ្ណោះ ។
តួយ៉ាង រូបភាពជាច្រើនសន្លឹកក្នុងថ្ងៃមង្គលរបស់តារាចម្រៀងរូបនេះ និង ភរិយា មើលទៅហាក់ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែមើលទៅពោរពេញដោយសុភមង្គល ។ ជាពិសេស គឺកូនក្រមុំរបស់ អាន គុណកូឡា ពិតជាស្រស់ស្អាតខ្លាំងណាស់ ៕
រូបភាព៖ Image Hunter Photograpy