ដោយសារ កែវ វាសនា មានចំណុចពិសេសទាំងអស់នេះ ទើបភរិយាស្រឡាញ់ខ្លាំងដល់ម្លុឹង!
គ្រួសារតារាចម្រៀង កែវ វាសនា ត្រូវបានគេចាត់ទុកជាគ្រួសារមួយរស់នៅប្រកបដោយសុភមង្គល ព្រោះថាកន្លងមក ប្ដីប្រពន្ធមួយគូនេះ បានបង្ហោះរូបថតផ្អែមល្ហែមក្នុងរង្វង់គ្រួសារជារឿយៗ ព្រមជាមួយពាក្យពេចន៍ផ្ដោះផ្ដងយ៉ាងរ៉ូមែនទិក ធ្វើឱ្យទស្សនិកជនកោតសរសើរពីក្ដីសុខរបស់ពួកគេមិនដាច់ពីមាត់ ។
ថ្មីៗនេះ កែវ វាសនា ត្រូវភរិយាសំណព្វចិត្តធ្វើខួបកំណើតយ៉ាងរីករាយក្នុងរង្វង់គ្រួសារ ប៉ុន្ដែរឿងដែលមហាជនកត់សម្គាល់នោះគឺ ភរិយាតារាចម្រៀងប្រុសខាងលើ បានទម្លាយពីទឹកចិត្ត កែវ វាសនា ថា លោកជាប្ដីដែលស្រឡាញ់ប្រពន្ធកូនបំផុត ហើយលើសពីនេះ អ្នកនាងថែមទាំងបង្ហើបទៀតថា ពួកគេទើបតែទិញផ្ទះធំមួយកាលពី ៣ ខែមុន ។
ប្រពន្ធតារាចម្រៀង កែវ វាសនា បានរៀបរាប់ថា «អរគុណបងសម្រាប់ភាពស្មោះត្រង់ស្រឡាញ់ប្រពន្ធកូនលើសអ្វីៗ ហើយតែងតែផ្តល់តម្លៃឱ្យប្រពន្ធម្នាក់នេះធ្វើអ្វីតាមចិត្តគ្រប់យ៉ាង គ្រួសារយើងតូចមែនពិតតែពោរពេញដោយសុភមង្គល ទោះយើងមិនមែនជាសេដ្ឋី ឬអ្នកមានមហាសាលក៏ដោយ ក៏យើងមានអ្វីៗគ្រប់យ៉ាងអាចរស់នៅស្រួលមិនខ្វះមុខខ្វះក្រោយ ញ៉ាំឆ្ងាញ់គេងស្រួល ផ្គត់ផ្គង់កូនៗបានល្អ តែងតែយកពេលវេលាជាធំជាមួយកូនៗ មិនបៀតបៀនច្រណែនគេ ឬប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ធំបំផុតយើងមិនមានបំណុលជាមួយអ្នកណាទាំងអស់នេះជាសេក្តីសុខផ្លូវចិត្ត » ។
ជាចុងក្រោយអ្វីដែលប៉ង់ក្នុងចិត្តសូមឱ្យឆ្នាំ 2021 យើងលក់ដីចំណេញៗច្រើនៗគ្រប់កន្លែង តែបញ្ជាក់ប្រាប់ប្តីឱ្យហើយ ទោះយើងទើបទិញផ្ទះធំបន្ថែមមួយទៀត កាល ៣ ខែមុនក៏ដោយ ក៏ឆ្នាំ 2021 នេះក៏អូនត្រូវការកាដូបន្ថែមមួយទៀតនោះគឺ….អ្នកណាទាយត្រូវឱ្យរង្វាន់ជាពិសេស» ៕