កញ្ចនា រៀបរាប់ទាំងអួលដើមក ព្រោះមុនពេលគេលួចគណនី IG មានរឿងនេះកើតឡើង!
កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញនេះ តារាចម្រៀងពេញនិយម ចិត្ត កញ្ចនា បានប្រកាសទាំងព្រឹកថា គណនី IG របស់នាងត្រូវបានជនខិលខូចលួចយកទៅបាត់ ព្រមទាំងបានបង្ហោះរូបអាសអាភាសទៀតផង ។
ក្នុងនោះ នៅយប់ថ្ងៃដដែលតារាចម្រៀង Original Song រូបនេះ ក៏បានធ្វើការ Live Video នៅលើគណនី fb របស់នាង រៀបរាប់ពីការបារម្ភ និង សោកស្តាយយ៉ាងខ្លាំងថា «នាងខ្លាចជនខិលខូចរូបនោះ យកគណនីនោះទៅធ្វើផ្តេសផ្តាស ម្យ៉ាងវិញទៀតនោះ នាងសោកស្តាយគណនីនោះណាស់ ព្រោះនាងបានបង្កើតប្រើប្រាស់វាជាយូរឆ្នាំមកហើយ គណនីនោះប្រៀបដូចជាមិត្ត និង កូនរបស់នាងដូច្នោះ» ។
ចិត្ត កញ្ចនា បានរៀបរាប់ក្នុងការ Live ទៀតថា «នាងមិនបានដឹងអ្វីសោះឡើយ ក៏ព្រោះតែកំឡុងពេលដែលគេលួចយកទៅនោះ គឺកំឡុងពេលនាងគេង ។ ដូច្នេះ ទាល់តែមានមិត្តភក្តិទាក់ទងមកប្រាប់នាង ទើបនាងដឹងថាគេលួចគណនី IG បាត់ទៅហើយ » ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ កញ្ចនា បានបញ្ជាក់ថា មុននឹងគណនី IG នេះ គឹលួចបាត់ទៅនោះ គឹកាលពីកំឡុងពេលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២០ មានរឿងកើតឡើងមួយ តែនាងមិនសូវចាប់អារម្មណ៍ ក៏ព្រោះពេលនោះនាងកំពុងស្ថិតនៅកោះស្តេច ខេត្តកោះកុង ។
កញ្ចនា បានឲ្យដឹងដូច្នេះថា «កាលនៅលើកោះស្តេចនោះ មានសារមួយផ្ញើរមកកាន់ទូរស័ព្ទនាង តែចៃដន្យនាងនៅលើកោះផង និង មិនសូវចាប់អារម្មណ៍ផងទើបមិនដឹង ប៉ុន្តែនៅថ្ងៃដែលគេលួចគណនី IG នេះទៅបាត់ ទើបនាងឆែកសារក្នុងទូរស័ព្ទបានដឹងថាគេព្យាយាមលួចគណនី IG នេះ តាំងពីពេលមានសារផ្ញើរមកកាលពីថ្ងៃសៅរ៍មកម្ល៉េះ» ។
ទោះជាពេលនេះ ម្ចាស់បទ «ម្ចាស់ស្នេហ៍» ខាងលើ មិនទាន់យកគណនី IG របស់នាងមកវិញបានក៏ពិតមែន ប៉ុន្តែនាងនឹងព្យាយាមរកដំណោះស្រាយឲ្យបាន ទោះជាមានសង្ឃឹមតិចក៏ដោយ ហើយនាងក៏អរគុណសម្រាប់ការបារម្ភរបស់អ្នកគាំទ្រមកកាន់នាងផងដែរ ៕