អ៊េមហ្មង! អូនតូច ឆលី ទើបអាយុ ១ ឆ្នាំសោះ ប៉ា និងម៉ាក់ទិញផ្ទះរាប់ម៉ឺនដុល្លារទុកឲ្យបាត់!
ក្រោយពីរៀបការ និង ទទួលបានចំណងដៃកូនប្រុសមួយរូប ដ៏គួរឲ្យស្រឡាញ់ហើយនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់កាន់តែបង្ហាញសុភមង្គល និង ភាពហ៊ឺហារកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃនៃជីវិតគ្រួសាររបស់នាង។
ក្នុងនោះ គេបានដឹងហើយថាកំពូលតារាស្រីរូបនេះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញតែម្យ៉ាងនោះទេ តែបើក្រឡេកទៅមើលជីវិតគូក៏សមកប្រកប និង អាចចាត់ទុករាប់បញ្ជូលជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយរូបផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាថ្មី ដោយនាង និង ស្វាមី បានទិញផ្ទះល្វែងនៅតំបន់អភិជន មានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺតាមរយៈសារបង្ហោះមួយ ដោយតារាស្រីរូបនេះ សរសេរថា «ផ្ទះ Charlie ជិតបាននៅហើយ យ៉ាងតិចប្រហែលជាជាងមួយឆ្នាំអីទៀតទេ ព្រោះDaddy កំពុងរៀបចំ» ៕