ក្រោយក្លាយជាអ្នកម្តាយ ជា ម៉ារី កាន់តែមានក្តីសុខលើសដើម
ពេលនេះ ជា ម៉ារី សម្រាលកូនបានប្រមាណជាជិតមួយខែហើយ បើទោះរូបរាង និង សម្រស់មិនទាន់ត្រលប់មកដូចមុន តែអតីតតារាសម្តែងរូបស្រស់ម្នាក់នេះមិនមានការអាក់អន់ចិត្តអ្វីឡើយ ផ្ទុយទៅវិញនាងកាន់តែមានក្តីសុខក្រោយក្លាយជាម្តាយរបស់គេ ។
មិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ជា ម៉ារី ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈម្នាក់ដែលនិយមតុបតែងខ្លួនបែបសិចស៊ីទាន់សម័យមិនខ្វល់ខ្វាយពីការរិះគន់អ្វីឡើយ ប៉ុន្តែក្រោយពីរៀបការនាងបានសម្រេចចិត្តយកកូនប្រលែងភ្លាម ដោយមិនបារម្ភខ្លាចខូចរាងឬបាក់ធ្លាក់សម្រស់ឡើយ ។ យ៉ាងណាមិញពេលនេះ ជា ម៉ារី សម្រាលបានកូនប្រុសមួយដ៏គួរឱ្យស្រឡាញ់ទៅតាមបំណង តែរូបរាងរបស់នាងនៅតែទ្រលុកទ្រលន់ដដែលដែលនាងអះអាងថានឹងសម្រកឱ្យដូចដើមវិញក្រោយពេលបានបីខែ ។
ក្រោយក្លាយជាម្តាយរបស់គេមើលទៅ ជា ម៉ារី ពិតជាមានក្តីសុខជាខ្លាំង ហើយអ្វីដែលសំណាងនោះគឺនាងកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីផងដែរ ។ ជា ម៉ារី បានបញ្ចប់ការងារសិល្បៈក្រោយនាងរៀបការជាមួយស្វាមីជាអ្នកជំនួញ តែនាងនៅតែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រដោយសារនាងនិយមលេងស្ទីលតែងខ្លួនទាក់ទាញគួរឱ្យក្នាញ់ ៕