ប្រឡូកសិល្បវិញមួយភ្លែត ឡាយ លក្ខិណា ទៅចោលអ្នកគាំទ្រទៀតបាត់!
រយៈពេល ២ ឆ្នាំមកហើយ ដែលតារាម្រៀង និងសម្តែង ឡាយ លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទសកាណាដា។ ទោះរយៈពេលកាន់តែយូរទៅយ៉ាងណាក្តី តែតារាចម្រៀងរូបនេះហាក់មិនទាន់មានតម្រុយណាមួយក្នុងការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនោះទេ។ តួយ៉ាង បើតាមការឲ្យដឹងជារឿយនៅលើបណ្តាញសង្គមរបស់ តារាចម្រៀង និង តារាសម្តែងរូបនេះ ហាក់ស្រពិចស្រពិលនូវការវិលត្រលប់មកកាន់ស្រុកកំណើតនៅឡើយ ។
យ៉ាងណាមិញ ទោះបច្ចុប្បន្នរស់នៅឆ្ងាយស្រុកកំណើតក៏ពិតមែន ឡាយ លក្ខិណា ហាក់បង្ហាញអារម្មណ៌ព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និង អ្នកគាំទ្រដូចដើម ដោយកាលពេលកន្លងមក ឡាយ លក្ខិណា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈអង្គការមួយក្នុងទីក្រុង Montreal ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលបានរងទុក្ខពីទឹកជំនន់ផងដែរ ។
គួររំ់ឮកថា មុនពេលចាកចេញទៅកាន់ប្រទេសកាណាដា កាលពីចុងឆ្នាំ ២០១៨ កន្លងមកនោះ តារាចម្រៀង និង សម្តែង ឡាយ លក្ខិណា ក៏ធ្លាប់បានមុខពីវិថីសិល្បអស់រយៈពេលជាង ១០ ឆ្នាំ ហើយបានចាប់ផ្តើមវិញនៅក្នុងកំឡុងឆ្នាំ ២០១៧ វិញ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួន និង សម្តែងក្នុងរឿងភាគមួយចំនួនផងដែរ ។ តែក្រោយត្រលប់មកសាងកេរ្តិ៍ឈ្មោះល្បីល្បាញឡើងវិញមិនបានប៉ុន្មាន ឡាយ លក្ខិណា ក៏បានចាកចេញពីស្រុកកំណើត ទៅសម្តែងនៅប្រទេសកាណដា និង មិនទាន់បានវិលត្រលប់មកវិញនោះឡើយ ។
ការចាកចេញពីវិស័យសិល្បក្នុងស្រុកនេះដែរ មហាជនអ្នកគាំទ្រទាំងក្មេង ទាំងចាស់ ហាក់នឹងរឮកដល់តារាស្រីរូបនេះកាន់តែខ្លាំងឡើងៗ ។ នេះបើតាមការបញ្ចេញមតិនឹករឮករបស់អ្នកលេងបណ្តាញសង្គមនៅលើគណនី fb របស់ ឡាយ លក្ខិណា ៕