ចៃដន្យណាស់! តារាស្រីល្បី ៣ ដួង មានថ្ងៃកំណើតចំថ្ងៃដូចគ្នា
នៅក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍ឃើញថានៅថ្ងៃនេះ មានតារាស្រីចំនួន ៣ ដួង កំពុងតែចូលរួមអបអរសាទរថ្ងៃកំណើតរបស់ខ្លួនផងដែរ ។ ក្នុងនោះមានដូចជា កញ្ញា ថន លក្ខិណា កញ្ញា ទេព បូព្រឹក្ស និង កញ្ញា រ៉េត សារីតា ។
លើសពីនោះ អ្វីដែលកាន់តែប្លែកទៀតនោះ តារាស្រីខាងលើនេះ សុទ្ធសឹងតែមានជំនាញផ្សេងៗគ្នានៅលើវិថីសិល្ប ដោយម្នាក់ជាពិធីការិនី ម្នាក់ជាតារាចម្រៀង និង ម្នាក់ទៀតនោះជាបវរកញ្ញា ប៉ុន្តែអ្នកទាំង ៣ សុទ្ធតែជាសិល្បការិនីជោគជ័យលើវិថីសិល្ប ។
១- ពិធីការិនី ថន លក្ខិណា ៖
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ថន លក្ខិណា មានអាយុប្រមាណជា ៣០ ឆ្នាំហើយ តែពិធិការិនីរូបនេះ នៅតែស្រស់ស្អាត និង វ័យក្មេងដូចដើម ។ ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ ថន លក្ខិណា បានទទួលកាដូចិញ្ចៀនពេជ្រនៅថ្ងៃកំណើតថែមទៀតផង តែម្ចាស់កាដូជានរណាគឺនៅមិនទាន់ដឹងនោះទេ ។
២- តារាចម្រៀងចម្រៀង ទេព បូព្រឹក្ស ៖
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទេព បូព្រឹក្ស មានអាយុ ២៧ ឆ្នាំហើយ ។ កាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ គេបានឃើញគូស្នេហ៍របស់តារាចម្រៀងរូបនេះ គឺលោក ងួន ចាន់ដេវីដ ក៏បានទិញនំខេកអបអរខួបម្ចាស់ស្នេហ៍ផងដែរ។
៣- Miss Universe Cambodia 2020 រ៉េត សារីតា ៖
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ក៏ជាថ្ងៃខួបកំណើតរបស់ រ៉េត សារីតា គម្រប់អាយុ ២៥ ឆ្នាំ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានអ្នកគាំទ្រ និង មិត្តៗជាច្រើនបានផុសរូប និង ជូនពរដល់នាងជាច្រើនផងដែរ៕