ឆុំ វត្តី ចាប់ផ្តើមផ្អាកការងារសិល្បៈ ព្រោះរឿងសំខាន់មួយ!
គ្រាន់តែចាប់ផ្តើមពពោះកូនដំបូងភ្លាម ពេលនេះ តារាសម្តែងសម្បុរស្រអែមស្រស់ ឆុំ វត្តី ចាប់ផ្តើមផ្អាកការងារសម្តែងដោយបារម្ភខ្លាចប៉ះពាល់សុខភាពកូនក្នុងផ្ទៃ ហើយងាកមកចាប់ផ្តើមគិតគូរដល់សុខភាពខ្លួនវិញ។
ដោយសារតែទើបចាប់ផ្តើមពពោះប្រមាណជិតបីខែប៉ុណ្ណោះ ឆុំ វត្តី មិនទាន់ដឹងថាកូនដំបូងរបស់ខ្លួនជាកូនប្រុស ឬ ស្រីនោះទេ តែសម្រាប់នាង និង ស្វាមីស្រឡាញ់ទាំងអស់មិនប្រកាន់ភេទអ្វីឡើយ ព្រោះជាកូនដំបូង ។ ពេលនេះដែរ ក្រៅពីថែរក្សាសុខភាពខ្លួនឯង និងទារកក្នុងផ្ទៃឱ្យបានល្អ ឆុំ វត្តី មិនបានប្រឡូកក្នុងការងារសម្តែងដូចមុនទេ ពោល គឺនាងចាប់ផ្តើមផ្អាកពីពេលនេះ តែម្តង។
មានការបង្ហើបថា គ្រាន់តែចាប់ផ្តើមមានទម្ងន់ភ្លាម ឆុំ វត្តី កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមី និង ក្រុមគ្រួសារទ្វេរដង ពិតជាសំណាងខ្លាំងណាស់។
ទើបចាប់ផ្តើមពពោះសោះ ឆុំ វត្តី ចាប់ផ្តើមត្អូញត្អែរថា ពេលនេះរូបរាងរបស់នាងលែងដូចមុន ហើយតែយ៉ាងណានាងនៅតែសប្បាយចិត្ត ព្រោះពេលនេះនាងកំពុងត្រៀមខ្លួនធ្វើជាម្តាយរបស់គេហើយ។
សូមបញ្ជាក់ មិនត្រឹមជាតារាសម្តែង ដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ ឆុំ វត្តី ក៏មិនដែលពើបប្រទះនូវរឿងរ៉ាវអាស្រូវអ្វីឡើយរហូតដល់នាងបញ្ចប់ជីវិតនៅលីវជាមួយស្វាមី ជាកូនថៅកែផលិតកម្មមួយ។ បើគិតមកដល់ពេលនេះ នាងរៀបការបានប្រមាណជាងកន្លះឆ្នាំហើយ តែបើនិយាយពីភាពផ្អែមល្ហែមនៅក្នុងជីវិតប្តីប្រពន្ធវិញ ពិតជាស្អិតល្មួតដូចគូស្នេហ៍ថ្មីថ្មោង ឃើញហើយពោរពេញទៅដោយភាពកក់ក្តៅ៕