ទើប ១៧ ឆ្នាំកំពុងពេញស្អាត ស្រាប់តែ សោភា ទេពី កើតជំងឺមួយនេះ!
អតីតបេក្ខភាព Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី ដែលជាតារាចម្រៀងវ័យក្មេងរូប កំពុងតែមានការគាំទ្រពីស្រទាប់យុវវ័យច្រើនគួរសមនៅក្នុងទីផ្សារសិល្បៈ។ ដោយសារតែមានស្ទីលច្រៀង បូករួមនឹង ការរៀបចំខ្លួន បែបច្នៃប្រឌិតប្លែកៗ ធ្វើឱ្យស្រីស្អាតរូបនេះ ឆក់បានប្រជាប្រិយភាពពីមហាជន យ៉ាងលឿន។
អ្វីដែលចាប់អារម្មណ៍ ក្នុងវ័យទើបតែ ១៧ ឆ្នាំ និង កំពុងតែមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេកនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនាងបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញពីស្នាមនៅលើផ្ទៃមុខជាច្រើន ដោយសារតែកើតមកពីជំងឹអុតស្វាយ។
ក្នុងនោះដែរ នាងក៏បានសរសេររៀបរាប់រឿងរ៉ាវលំបាករបស់ខ្លួនឱ្យបងប្អូនទស្សជនបានដឹងថា៖ «អូនឈឹហើយ (អុតស្វាយ) ធ្ងន់ធ្ងរណាស់ មិនដឹងពេលណាបានធូរស្បើយទេ អូនស្គាល់ហើយរសជាតិជំងឺមួយនេះ ពិតជាពិបាកខ្លាំងណាស់»។ បន្ថែមពីលើនេះ សោភា ទេពី ក៏បានប្រកាសផ្អាកពីការងារសិល្បៈមួយរយៈសិនទៀតផង។
បន្ទាប់ពីបង្ហោះសារ រៀបរាប់ និង អមជាមួយនឹងរូបភាពជាច្រើនសន្លឹក មហាជនជាច្រើន បានបញ្ចេញយោបល់លើកទឹកចិត្ត ឱ្យតារាចម្រៀងវ័យក្មេងរូបនេះ ឆាប់ជាសះស្បើយពីជំងឺមួយនេះ ឆាប់ៗផងដែរ៕