ជា ម៉ារី រៀបចំពិធីចេញខែកូនដំបូងយ៉ាងសាមញ្ញ តែកុំមើលកាដូវិញកប់សារី!
ធ្មេចបើកៗ ពេលនេះអតីតតារាសម្តែងរូបស្រស់ សិចស៊ី ជា ម៉ារី សម្រាលកូនបានមួយខែហើយ។ ចំណែកឯ ថ្ងៃនេះ ក៏ជាថ្ងៃចេញខែ កូនប្រុសដំបូងរបស់នាង។ យ៉ាងណាមិញ ស្រីស្អាតរូបនេះ ក៏បានរៀបចំពិធីចេញខែកូន ទៅតាមបែបសាសនាដើម្បីសុំសេចក្តីសុខឱ្យកូនប្រុសរបស់ខ្លួនផងដែរ។
សម្រាប់ពិធីចេញខែកូនប្រុសនេះ ជា ម៉ារី មិនបានរៀបចំពិធីអធិកអធមទេ ពោល គឺ មានការចូលរួមពី សំណាក់សាច់ញាតិស្និទ្ធស្នាលទាំងសងខាងតែប៉ុណ្ណោះ។ ដោយឡែក បើគេក្រឡេកមើលកាដូសម្រាប់គួចដៃកូនប្រុសដំបូងរបស់តារាសម្ដែងរូបនេះវិញ គឺពិតជាមិនធម្មតាឡើយ។ ក្នុងនោះ គេឃើញមានប្រាក់ដុល្លារសុទ្ធតែក្រដាសមួយរយដុល្លារ រួមនឹងគ្រឿង អលង្ការ ដែលមានដូចជា ខ្សែក ខ្សែដៃ និង ខ្សែជើងជាដើម។ រីឯ បើងាកមកមើលអ្នកម្តាយថ្មោងថ្មី ជា ម៉ារី ឯណេះវិញ មានទឹកមុខញញឹមញញែមហាក់មានក្តីសុខជាខ្លាំង ចំពោះការទទួលសមាជិកថ្មីដ៏គួរឱ្យស្រឡាញ់មួយនេះ ដោយនាងបានដាក់ឈ្មោះកូនប្រុសដំបូងថា នីន ម៉ានុត ហៅអូន Benz។
ក្រោយសម្រាលកូនបានមួយខែ ជា ម៉ារី នៅតែមានរូបរាងធាត់ទ្រលុកទ្រលន់នៅឡើយ តែយ៉ាងណា នាងប្រាប់ថា និង សម្រកឱ្យមករូបរាងដើមវិញ នៅពេលដែលកូនចាស់ខែបន្តិច។ ដូចដឹងស្រាប់ ហើយថា ជា ម៉ារី គឺជាអតីតារាសម្តែងដែលមានសម្រស់ស្រស់សោភា ព្រមទាំងមានរូបរាងតូចស្រឡូន និង និយមចូលចិត្តលេងស្ទីលបែបទាន់សម័យ។ ដូចនេះ នាងមិនអាចបណ្តោយឱ្យរូបរាងបែបនេះនោះទេ ៕
រូបថត ៖ ហ្វេសប៊ុក