សោកស្តាយ! កីឡាកាស Brodie Lee បាត់បង់ជីវិតក្នុងវ័យត្រឹម ៤១ ឆ្នាំ ព្រោះជំងឺធ្ងន់ធ្ងរនេះ!
Brodie Lee អ្នកកីឡាកាសដ៏ល្បី វ័យ ៤១ ឆ្នាំ មួយរូបរបស់ស្ថាប័ន AEW បានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៏ ទី ២៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ នៅក្នុងគ្លីនិក Mayo នៅ Jacksonville នៃរដ្ឋផ្លរីដា។ ចំពោះមូលហេតុ ដែលលោកបាត់បង់ជីវិត ត្រូវបានគេរាយការណ៍ថា គឺដោយសារតែបញ្ហាសួត តែមិនមានជាប់ទាក់ទងជាមួយនឹងកូវីដ ១៩ ឡើយ ។
អ្នកកីឡាកាស ដែលមានឈ្មោះពិត Jonathan Huber បានចាប់ផ្តើមអាជីពជាកីឡាករ ជាមួយនឹងក្រុម All Elite Wrestling ដែលមានរហ័សនាមថា Brodie Lee តែអ្នកកីឡាកាសរូបនេះ ត្រូវបានគេស្គាល់តាមរយៈការ ប្រឡូកនៅក្នុងស្ថាប័ន WWE ចន្លោះពីឆ្នាំ ២០១២ ដល់ ២០១៩។
ចំពោះជីវិតឯកជនវិញ អ្នកកីឡាកាសរូបនេះ ត្រូវបានគេដឹងថាមានប្រពន្ធហើយ ដោយមានឈ្មោះថា Amanda Huber និង កូន ២ នាក់៕
ប្រភព៖ dailymail