ទំនេរៗ Margie និង ស្វាមី ជះលុយជាង ១ ម៉ឺនដុល្លារ ជួលកប៉ាល់ទេសចរណ៍ ជិះលេង
ជារឿយៗ តារាសម្ដែងស្រីរូបស្រស់ Margie និង ស្វាមីសំណព្វចិត្ត តែងបើកបង្ហាញជីវិតឯកជនយ៉ាងពោរពេញ ដោយក្ដីសុខបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម ក៏ដូចជា Youtube ជាដើម។ ទន្ទឹមនឹងនោះ មហាជនក៏កត់សម្គាល់ឃើញប្ដីប្រពន្ធវ័យក្មេងមួយគូនេះ រស់នៅក្នុងជីវិតហ៊ឺហារសម្បើមណាស់ ។
តួយ៉ាង ដើម្បីអបអរចំណងអាពាហ៍ពិពាហ៍គម្រប់ខួប ៣ ឆ្នាំរបស់ពួកគេ តារាស្រី Margie និង ស្វាមី បាននាំកូនៗរបស់ពួកគេ ទៅដើរលេងចាយជីវិតយ៉ាងកាលីបហាយសូរនៅលើទូកឯកជនផ្ទាល់ខ្លួនយ៉ាងទំនើបមួយ សម្រាប់លម្ហែកាយ ៤ យប់ ៥ ថ្ងៃ និង ជិះលេងមើលទេសភាពផ្ទៃសមុទ្រខៀវស្រងាត់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ អ្វីដែលសំខាន់ជាងនេះ ក្នុងកប៉ាល់ទេសចរណ៍លក្ខណៈឯកជននោះ មានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ កន្លែងងូតទឹកផ្ទាល់ខ្លួន របររបស់សុទ្ធតែប្រណីតៗ ប្រៀបដូចនៅក្នុងផ្ទះវីឡាអ៊ីចឹង ។
ដោយឡែកបើក្រឡេកទៅមើលតម្លៃជួលសម្រាប់ការស្នាក់នៅប៉ុន្មានថ្ងៃនេះវិញ ប្ដីប្រពន្ធតារាថៃ Margie បានទម្លាយតាមរយៈវីដេអូ Vlog របស់ពួកគេថា ចំណាយដល់ទៅ ៤០ ម៉ឺនបាត ដែលស្មើនឹងជាង ១ ម៉ឺន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិកឯណោះ ៕