ស៊ឹម ថៃណា អាយុជិត ៤០ ឆ្នាំហើយ តែសម្រស់វិញនៅតែក្មេងខ្ញង់តែម្ដង!
អតីតតារាចម្រៀងស្រីល្បីឈ្មោះមួយរូប កញ្ញា ស៊ឹម ថៃណា ធ្លាប់បានសាងកេរ្ដិ៍ឈោ្មះរបស់ខ្លួនឱ្យល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទោះបីជាពេលនេះ មហាជនពុំសូវបានឃើញនាងចេញជាបទថ្មីៗដូចកាលពីមុនក៏ពិតមែន តែចំពោះតារាស្រីរូបនេះតែងមានវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រីនាៗជាញឹកញាប់ផងដែរ។
ដោយឡែក ទោះបីជារាងឃ្លាតឆ្ងាយពីសិល្បៈបន្តិចក៏ដោយ បើក្រឡេកទៅមើលរូបសម្រស់របស់ម្ចាស់បទ «បេះដូងនៅឯកា» រូបនេះវិញ គឺនៅតែក្មេង ស្រស់ស្អាត សាច់ចាំ ជាមួយនឹងការតុបតែងខ្លួនបែបស៊ិចស៊ី ពិតជាទាក់ទាញខ្លាំងណាស់ បើទោះបីជាតារាចម្រៀងរូបនេះមានវ័យជិត ៤០ ឆ្នាំហើយក៏ដោយ។ សូមទស្សនារូបភាពស្អាតៗ របស់ ស៊ឹម ថៃណា ខាងក្រោម៖