ឱក សុគន្ធកញ្ញា បង្ហោះសារជូនពរយ៉ាងមានន័យដល់ ប៉ែន ស្រីពេជ្រ ក្នុងមង្គលការម្សិលមិញ
ពិធីការិនីរូបស្រស់សំឡេងពីរោះ ប៉ែន ស្រីពេជ្រ បានដឹកដៃគូដណ្ដឹងចូលរោងជ័យនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២១ នេះហើយ ក្រោយពីបានភ្ជាប់ពាក្យអស់រយៈពេលជាងកន្លះឆ្នាំកន្លងទៅនេះ ។ ដោយក្នុងកម្មវិធីដ៏អធិកអធមនេះដែរបានរៀបចំនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ហើយគេសង្កេតឃើញថាមានសិល្បករ សិល្បការិនីមួយចំនួនទៅបានចូលរួមនៅក្នុងពិធីនេះទៀតផង ។
ក្នុងចំណោមអ្នកសិល្បៈដែលបានចូលរួមនោះដែរ មហាជនក៏បានសង្កេតឃើញក៏ថាមានកំពូលតារាចម្រៀងស្រីជួរមុខមួយរូប ដែលមានវត្តមាននៅក្នុងកម្មវិធីដ៏រីករាយនេះដែរគឺអ្នកនាង ឱក សុគន្ធកញ្ញា រួមទាំងស្វាមីសំណព្វចិត្តបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងទឹកមុខញញឹមពព្រាយ មើលទៅពិតជាសប្បាយរីការាយខ្លាំងណាស់ នៅក្នុងថ្ងៃមង្គលរបស់ពិធីករិនី ប៉ែន ស្រីពេជ្រ ។
ក្រោយពីមានវត្តមានចូលរួមក្នុងថ្ងៃមង្គលរបស់ពិធីការិនី ប៉ែន ស្រីពេជ្រ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានឆ្លៀតបង្ហោះនូវសារជូនពរដល់ពិធីការិនីរូបស្រស់នេះថែមនៅក្នុងថ្ងៃពិសេសនេះទៀតផង ដោយក្នុងសារនោះពិតជាមានអត្ថន័យជ្រាលជ្រៅដល់គូស្វាមីភរិយាថ្មីនេះណាស់ ។ នៅក្នុងនោះដែរម្ចាស់បទ «ឆ្នាំនេះបងមើលកាំជ្រួចជាមួយអ្នកណា» រូបនេះក៏បានសរសេររៀបរាប់នូវខ្លឹមសារយ៉ាងខ្លីថា៖ «ថ្ងៃនេះបានមកចូលរូមអបអរសាទប្អូនស្រី ក្នុងថ្ងៃពិសេស ជូនពរអ្នកទាំងពីរ ស្រឡាញ់គ្នា កើតមាស កើតប្រាក់ កើតកូន កើតចៅ ច្រើនៗ ៕