ទូច ស្រីល័ក្ខ មិនហ៊ានសាងស្នេហ៍ថ្មី ព្រោះខ្លាចតែខ្លាចជួបរឿងទាំងនេះ!
តារាចម្រៀងកូនមួយ ទូច ស្រីល័ក្ខ ដែលមហាជនបានដឹងខ្លះរួចមកហើយនូវរឿងរ៉ាវបែកបាក់គ្នាជាមួយស្វាមីដែលជាជនបរទេស កន្លងមក។
ក្រោយពីបានចែកផ្លូវគ្នាយើងឃើញថា តារាស្រីរូបនេះបានដើរតួនាទីជាស្រី្តម្នាក់ដែលមានភាពរឹងមាំ តស៊ូព្យាយាម ជម្នះនូវគ្រប់ឧបសគ្គនៅក្នុងជីវិតជាស្រ្តីមេម៉ាយ ដើម្បីមើលថែរក្សាកូនប្រុសបណ្ដូលចិត្តតែមួយរបស់នាង ដែលជាចំណងដៃរវាងនាង និងអតីតស្វាមី។
បន្ទាប់ពីជួបស្នេហ៍មិនសមបំណង ដែលបានបន្សល់ទុកនូវស្នាមឈឺចាប់ បញ្ហាស្មុគស្មាញរាប់មិនអស់ជាច្រើន ដែលរូបនាងបានជួបនាពេលកន្លងមក បានធ្វើឱ្យអ្នកមេម៉ាយរូបស្រស់សាច់សខ្ចីសំឡេងពីរោះរូបនេះ បានដិតដាមរឿងរ៉ាវអស់ទាំងនោះជាប់នៅក្នុងចិត្ត និង ធ្វើឱ្យនាងមានការខ្លាចនឹងសាងស្នេហាថ្មីទៀតផង។
ទាក់ទងទៅនឹងរឿងរ៉ាវ និងបញ្ហាជាច្រើនដែលធ្វើឱ្យ ទូច ស្រីល័ក្ខ បានជួបក៏ដូចជាហេតុផលមួយចំនួនដែលធ្វើឱ្យនាងមានអារម្មណ៍ថាខ្លាចនឹងសាងស្នេហាថ្មីនោះ ត្រូវបានរូបនាងលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះថា ៖
«មនុស្សប្រុសដែលមិនគួរចំណាយពេលក្បែរ ១ ដៀលមេីលងាយគេ ២ យកឈ្នះមិនស្តាប់ហេតុផល ៣ ខុសមិនទទួលការពិត
បញ្ហាជាច្រេីនដែរខ្ញុំបានជួបកន្លងមក គឺ គួរកុំទៅក្បែរទៀត ទុកឱ្យគេរស់បែបគេ ខ្ញុំជាស្រីមិនដែលចង់បានប្តី ១ ឬ ប្ដី ២ ទេ បេីរេីសខុសម្តងហេីយ ពិតជាខ្លាចណាស់នឹងការបែកបាក់ បញ្ហាររបស់ខ្ញុំនឹងបានបញ្ចប់ហេីយឆាប់ៗនេះ»៕