នំពងមាន់ អាម៉ា (Ah Mah) ដែលមានរសជាតិឈ្ងុយឆ្ងាញ់មាននៅភ្នំពេញហើយ !
នំពងមាន់អាម៉ាដែលមានរសជាតិទន់ឈ្ងុយឆ្ងាញ់ពេលនេះបាននំាយកនូវរសជាតិដើមពីប្រទេសតៃវ៉ាន់ និងបានទាក់ទាញយករសជាតិដ៏ពេញនិយមសម្រាប់ប្រជាជនសឹង្ហបុរីមាននៅក្នុងស្រុកខ្មែរហើយ ។
ដើម្បីឆ្លើយតបទៅនឹងរសជាតិ និង ភាពពេញនិយមរបស់នំពងមាន់នេះ ហាងនំពងមាន់ អាម៉ា នឹងផ្តល់ជូនប្រម៉ូសិនពិសេសៗសម្រាប់អតិថិជនទាំងអស់ក្នុងថ្ងៃបើកសម្ពោធហាង ជាផ្លូវការ នៅថ្ងៃអាទិត្យទី ២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ។
នំពងមាន់ អាម៉ា (Ah Mah) មាន ៤ រសជាតិគឺ នំពងមាន់រសជាតិដើម រសជាតិឈីស រសជាតិស្លឹកតើយ និង រសជាតិសូកូឡា ដែលមានតម្លៃចាប់ពី ៦,៩០ ដុល្លារ ដល់ ៩,៩០ ដុល្លារ ។
ហាងនំពងមាន់ដែលមានឈ្មោះថាអាម៉ា បានចាប់ផ្តើមបង្កើតឡើងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នៅក្នុងប្រទេសម៉ាឡស៊ីដែលបានពង្រីកសាខាចំនួន២០កន្លែង រួចបន្តមកបើកសាខាដំបូងនៅប្រទេស សឹង្ហបុរីកាលពីថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៧ និងបានពង្រីកដល់ទៅ១៤សាខាដែលរក្សានៅក្នុងស្តង់ដារ និងភាពពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ។
ហាងនំពងមាន់អាម៉ា អាចលក់នំបានប្រមាណ ៦០ ០០០ (៦មឺន)ប្រអប់ក្នុងរយៈពេល៣ខែនៅក្នុងប្រទេសម៉ាឡេស៊ី និងនំចំនួន ១០០ ០០០ (១សែន)ប្រអប់ក្នុងរយៈពេល៨ខែនៅក្នុងប្រទេសសឹង្ហបុរី។
ហាងនំពងមាន់ដែលចម្អិនភ្លាមៗក្នុងរយៈពេល៧០នាទីនេះ មានការគាំទ្រជាច្រើនពីប្រជាជនក្នុងស្រុក និងល្បីរន្ទឺនៅក្រៅប្រទេសដ៏ទៃទៀតដូចជាប្រទេសចិន ប្រទេសថៃ និងប្រទេសអូស្ត្រាលី ។
ហាងនំពងមាន់ដែលមានរសជាតិខុសៗគ្នាដូចជារសជាតិដើម រសជាតិឈីស និងរសជាតិសូកូឡា មានលក់គ្រប់សាខាដែលមាន២០ កន្លែងនៅប្រទេសម៉ាឡេស៊ី និង ចំនួន ១៤ សាខានៅក្នុងប្រទេស សឹង្ហបុរី ៕