ល្បីក្នុងស្រុកមិនអស់ចិត្ត តារា ៤ រូបនេះ មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី នៅហ្វីលីពីន
រូបសម្រស់គឺជាដើមទុនធំបំផុតសម្រាប់សិល្បករ សិល្បការិនី តែយ៉ាងណាបើមានត្រឹមភាពស្រស់ស្អាតមួយមុខ ពួកគេក៏មិនអាចឈោងចាប់តំណែងក្លាយជាកំពូលតារាលំដាប់ប្រទេសបានដែរ ពោលគឺត្រូវមានទាំងព្រម មិនថារូបសម្រស់ខាងក្រៅ ទេពកោសល្យផ្នែកសិល្បៈលើសគេ និង ភាពប៉ិនប្រសប់ចេះបត់បែនអាចសម្ដែងបានគ្រប់ទម្រង់ ជាពិសេសត្រូវមានភាពរួសរាយរាក់ទាក់ ចេះគោរពឱនលំទោន ។
ងាកទៅមើលតារាសម្ដែងស្រីជួរមុខថៃ ៤ រូប បច្ចុប្បន្នពួកគេមិនត្រឹមតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងស្រុក និង បណ្ដាប្រទេសមួយចំនួនប៉ុណ្ណោះទេ ប៉ុន្ដែស្រីស្រស់ទាំង ៤ រូបនេះ ត្រូវបានគេស្រាវជ្រាវឃើញថា ពួកគេមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅប្រទេសហ្វីលីពីន ៖
១- Baifern Pimchanok ល្បីល្បាញខ្លាំងក្រោយសម្ដែងរឿង «Friend Zone» ។
២- Yaya Urassaya មានប្រជាប្រិយភាពកាន់តែខ្លាំងតាមរយៈរឿង «រាជិនីគ្រងមកុដ» ។
៣- Mai Davika ចាប់ផ្ដើមឡើងកូដតាំងពីឆ្នាំ ២០១៣ ក្រោយដើរតួឯកក្នុងរឿង «Pee Mak» ។
៤- Aom Sushar បានបង្ហាញទេពកោសល្យសម្ដែងយ៉ាងស័ក្ដិសមជាមួយរឿង «Yes or No» ៕