Death Valley គឺជាឧទ្យានជាតិដ៏ល្បីល្បាញមួយ ស្ថិតនៅចន្លោះព្រំប្រទល់រដ្ឋ California និង Nevada ដែលជាប់ឈ្មោះជាកន្លែងក្ដៅជាងគេបំផុតនៅលើពិភពលោក និងជាកន្លែងស្ងួតហួតហែងបំផុតនៅអាមេរិកខាងជើង ។
កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩១៣ កំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតលើលោកនោះគឺ ៥៧ អង្សារសេ ។ ដោយឡែកមកដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ តំបន់មួយនេះបានបំបែកកំណត់ត្រាថ្មី ជាមួយនឹងសីតុណ្ហភាពក្ដៅបំផុតរហូតដល់ ៥៩ អង្សារសេ ។
សីតុណ្ហភាពនារដូវក្ដៅជាញឹកញាប់គឺអាចដល់ ៤៩ អង្សារសេ ។ មូលហេតុដែលធ្វើឲ្យតំបន់ជ្រលងភ្នំ Death Valley ក្ដៅខ្លាំងជាងកន្លែងនានាលើពិភពលោកនេះ គឺដោយសារតែជម្រៅ និងរូបរាងរបស់វា ។
ជ្រលងភ្នំនេះគឺវែង មានអាងទឹកតូចចង្អៀតត្រឹម ៨៦ ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ ដោយឡែកជញ្ជាំងភ្នំគឺមានសភាពខ្ពស់ៗ និងចោទ ។ ខ្យល់ស្ងួត និងរុក្ខជាតិដុះគ្របដណ្ដប់ពាសពេញ អនុញ្ញាតឲ្យពន្លឺព្រះអាទិត្យជះកម្ដៅលើផ្ទៃវាលខ្សាច់នៃជ្រលងភ្នំនេះ ។ កម្ដៅនោះហើយ បានចាំងផ្លាតត្រឡប់ពីថ្ម និងដីមកវិញ ហើយក៏ឃុំជាប់ដោយជញ្ជាំងជ្រលងភ្នំ ដែលធ្វើឲ្យសីតុណ្ហភាពកាន់តែក្ដៅ ៕
ប្រភព៖ nps.gov,patch