ផ្ទុះការសរសើរ Chef Jessica ស្រស់ស្អាតខ្លាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រយប់មិញ
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Khmer រដូវកាលទី ២ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយបេក្ខជនទទួលបានជ័យលាភីឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារពីកម្មវិធីបានទៅលើ ស្រីណុច ។
ទន្ទឹមនឹងការអបអរសាទរជាមួយម្ចាស់ជ័យលាភីលេខ ១ ដែលមានទឹកដៃធ្វើម្ហូបល្អផ្ដាច់គេ ក្នុងនោះមហាជនក៏បានចាប់អារម្មណ៍ទៅលើគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីខាងលើនេះ គឺ Chef អេលីត សិទ្ធថាវរ៉ាត់ ឬហៅ Jessica បានបង្ហាញវត្តមានជាមួយរ៉ូបខ្លីពណ៌ទឹកប៊ិចត្រឹមជង្គង់ សុភាពថ្លៃថ្នូរ ស្រស់ស្អាតលេចធ្លោគួរឱ្យកោតសរសើរ ។
Chef Jessica បានបង្ហោះរូបថតច្រើនសន្លឹកស្ដែងពីទិដ្ឋភាព រំភើប សប្បាយរីករាយនៅក្នុងថ្ងៃលើកពាននៃកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer រដូវកាលទី ២ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងនោះគេសង្កេតឃើញ គណៈកម្មការវ័យក្មេងខាងលើ ទទួលបានខំមិនភាគច្រើនសុទ្ធតែកោតសរសើរទៅលើរូបសម្រស់ដ៏ស្រស់សោភារបស់ Chef រូបនេះយ៉ាងច្រើនព្រោងព្រាតគ្នា ៕