M-150 ជួយសងបំណុល កញ្ញារូបស្រស់ ជាមួយនឹងប្រាក់រង្វាន់ ៥០ លានរៀល (វីដេអូ)
ធ្ងន់បន្តិចហើយ នៅលើស្មាយុវតីវ័យ 28 ឆ្នាំម្នាក់ ក្នុងការរ៉ាប់រងបំណុលធនាគារ ដើម្បីជួយឲ្យឪពុកម្តាយគាត់រស់នៅក្នុងផ្ទះដែលមានសុវត្ថិភាព ដោយមិនមានបញ្ហាទឹកជន់លិចផ្ទះនារដូវភ្លៀងម្តងៗ គ្រួសារនាងបានយកប្លង់ផ្ទះបញ្ចាំនៅធនាគារ ដើម្បីយកលុយមកចាក់ដីផ្ទះឲ្យខ្ពស់ អស់ប្រមាណជាងមួយម៉ឺនដុល្លារ ។
បំណុលនេះ បានក្លាយជាបន្ទុកទទួលខុសត្រូវរបស់យុវតី ជា កញ្ញា វ័យ 28 ឆ្នាំ ដែលរស់នៅ សង្កាត់ 1 នៃខេត្តព្រះសីហនុ ដែលធ្វើការនៅហាងសាឡនមួយ ដើម្បីឲ្យមានកម្លាំងធ្វើការស្វាហាប់ និង ទប់ទល់ភាពងងុយគេងធ្វើការបន្ថែមម៉ោងពេលយប់ យុវតី ជា កញ្ញា តែងតែទិញភេសជ្ជៈ M-150 ញ៉ាំជារៀងរាល់ថ្ងៃ នៅថ្ងៃមួយដែលនាងបានទិញតូបលក់ចាប់ហួយនៅផ្សារ ហើយរៀបនឹងដើរចេញដល់ក្រៅផ្សារ នាងក៏បើកគម្របដប M-150 ញ៉ាំ ស្រាប់តែឃើញគម្របដបប្លែកមានលេខច្រើន នាងអរភើតពោះ ព្រោះមិនដឹងជាឈ្នះប្រាក់ប៉ុន្មាន ហើយឈ្នះមែនឬអត់?
មើលឃើញតែលេខសូន្យច្រើន មើលមិនច្បាស់ ហើយចង់ប្រាកដចិត្តថាឈ្នះពិតមែនឬអត់ យុវតី ជាកញ្ញា ក៏រត់ត្រឡប់ទៅតូបអ្នកលក់វិញ ដើម្បីឲ្យម្ចាស់តូបជួយពិនិត្យមើល ម្ចាស់តូបម្តងប្រាប់ថា ឈ្នះ 50 ម៉ឺន ម្តងទៀតប្រាប់ថា 5លាន ប៉ុន្តែការពិតនាងបានឈ្នះដល់ទៅ 50 លានរៀល នៅពេលដែលទូរស័ព្ទទៅសួរបញ្ជាក់ពីក្រុមហ៊ុន។
ទឹកប្រាក់ឈ្នះ 50 លានរៀល ពី M-150 ជាចំនួនលុយដែលធ្វើឲ្យ កញ្ញា ត្រេកអរឡើងនិយាយលែងចេញ បីដូចជា M-150 បានសង្គ្រោះនាងដោយយកភ្នំបំណុលមួយដែលនាងខំប្រឹងទូល ចេញពីលើខ្លួននាង។
យុវតីកតញ្ញូវ័យក្មេងរូបនេះ បញ្ជាក់ថា ទឹកប្រាក់ឈ្នះមួយចំណែកធំ នាងយកទៅសងធនាគារ និងសល់បន្តិចបន្តួច នាងយកទុកបង្កើតមុខរបរតូចមួយដែលនាងចង់ធ្វើ ហើយនាងពិតជារំភើប និងមិនធ្លាប់ស្រមៃសោះថានាងមានសំណាងឈ្នះរង្វាន់ធំរបស់ M-150 បែបនេះ។ កុំភ្លេចពិសារភេសជ្ជៈ M-150 មិនត្រឹមតែអាចបំបាត់ការស្រេកទឹក បង្កើនកម្លាំងភា្លមៗ និង ថែមទាំងផ្លាស់ប្តូរជីវិត ដោយឈ្នះរង្វាន់ប្រាក់លានភ្លាមៗ ។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗ ជូនដល់អតិថិជន ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដង ពីរង្វាន់សរុប 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) រហូតដល់ 25,000,000,000 រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់!