កប់សារី! តារាចម្រៀ ៣ ដួង ចាប់ដៃគ្នាលើកដំបូង ក្នុងរឿងភាគថ្មីបែបអភិនីហារ ស្នេហា មិនធ្លាប់មានពីមុន (វីដេអូ)
ទូរទស្សន៍ ហង្សមាស កំពុងតែជោគជ័យខ្លាំងលើរឿងភាគខ្មែរជាបន្តបន្ទាប់ដែលបានស្រូបទាញទស្សនិកជន ឲ្យងាកមកគាំទ្រវិស័យភាពយន្តភាគខ្មែរយ៉ាងច្រើនលើសលុបតាំងពីចាប់ផ្តើមចាក់បញ្ចាំងរឿងភាគខ្មែរលើ កញ្ចក់ទូរទស្សន៍ខ្លួនប្រមាណជាងបីឆ្នាំមកនេះ។ ហើយក៏សង្កេតឃើញថា រឿងភាគខ្មែរដែលបានផលិតដោយ ទូរទស្សន៍ ហង្សមាស មានការប្រជែងគុណភាពយ៉ាងខ្លាំងជាមួយនឹងភាពយន្តភាគនាំចូលពីបរទេសដែល ចរាចរណ៍យ៉ាងខ្វាត់ខ្វែងនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ។
ជាក់ស្តែងសម្រាប់ដើមឆ្នាំ 2021 នេះ ស្ថានីយទូរទស្សន៍ ហង្សមាស កំពុងប្រកាសត្រៀមចាក់ផ្សាយរឿងភាគ ថ្មីមួយទៀតដែលអាចនិយាយបានថាថ្មីប្លែកមួយបែបទៀតសម្រាប់វិស័យរឿងភាគក្នុងស្រុក។ រឿងភាគខ្មែរ ដែលមានចំណងជើងថា «ខ្ញុំមានញាណលើស» គឺបានផ្តោតទៅលើមនុស្សដែលមានញាណពិសេសអាចដឹងពី រឿងហេតុដែលអាចកើតឡើងមុន ហើយថែមទាំងមានការផ្លាស់ប្តូរវិញាណរូបកាយគ្នាថែមទៀតផង។ ធ្លាប់តែ បានទស្សនារឿងប្រភេពបែបនេះរបស់បរទេស តែវាជារសជាតិថ្មីប្លែកដែលមិនធ្លាប់មាននៅឡើយសម្រាប់ វិស័យភាពយន្តភាគខ្មែរ។ ហើយក៏ចង់កាន់តែចង់ដឹងថាតើ ហង្សមាស នឹងអាចធ្វើបានល្អដល់កម្រិតណាចំ ពោះរឿងប្រភេទនេះ ព្រោះថាក្រៅពីត្រូវការសាច់រឿងល្អហើយ ក៏ត្រូវការបច្ចេកទេសសំបូរបែបផងដែរ ។
អ្វីដែលអាចទាក់ទាញយ៉ាងខ្លាំងមិនអាចរំលងបានចំពោះរឿងភាគថ្មីមួយនេះ គីតួអង្គសុទ្ធតែជាតារាជួរមុខក្នុង ផលិតកម្ម រស្មីហង្សមាស ផ្ទាល់តែម្តងដូចជា ឆន សុវណ្ណរាជ – ណុប បាយ៉ារិទ្ធ – សុខ ស្រីនាង – ប៉ាច គីមមួយ – គ្រី ថៃពៅ – សយ រតនៈ ជាដើមដែលនេះគឺជាលើកទីមួយហើយដែលមានអាយដូលក្នុងផលិតកម្មយក្ស មួយនេះមកប្រជុំគ្នាច្រើនបែបនេះ។
នៅតែមួយថ្ងៃទៀតតែប៉ុណ្ណោះកាលបរិច្ឆេទនៃការចាក់ផ្សាយភាគដំបូងរបស់រឿង ខ្ញុំមានញាណលើស នឹងចូល មកដល់ហើយ ពោលគឺថ្ងៃចន្ទស្អែកនេះផ្ទាល់តែម្តងនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ម៉ោង 7 – 8 យប់ ៕