ចូលឆ្នាំចិនអ៊ីចឹង ដឹងអត់ទិញទំនិញតាមណាទទួលបានការបញ្ចុះតម្លៃកប់?
មិនចាំបាច់ធ្វើដំណើរឆ្ងាយទៅហាងដោយផ្ទាល់ទេ នៅក្នុងកម្មវិធីស្មាតហ្វូនវីង (Wing Money App) លោកអ្នកអាចទិញទំនិញតាមវីងម៉ល (WingMall) បានស្ទើរគ្រប់មុខ ព្រមទាំងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 40% លើមុខទំនិញមួយចំនួន និងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ។ ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនអាចធ្វើការកុម្ម៉ង់ទិញ បន្លែផ្លែឈើ សាច់ ភេសជ្ជៈ កូកាកូឡា និង ទំនិញជាច្រើនមុខផ្សេងទៀតជាមួយហាងល្បីៗជាច្រើននៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានយ៉ាងងាយស្រួល ។
ជាមួយវីងម៉ល អ្នកក៏អាចសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយករង្វាន់ជាច្រើន។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន ៥០០០ ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ ។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកជ្រើសរើសពាក្យ វីងម៉ល លោកអ្នកនឹងអាចស្វែងរកហាងល្បីៗដែលអ្នកចូលចិត្តហើយអាចកុម្ម៉ងទំនិញបានយ៉ាងងាយស្រួលជាមួយសេវាកម្មដឹកជញ្ជូនល្អឥតខ្ចោះ រហ័ស និងឥតគិតថ្លៃ ។
ជាមួយគ្នានេះដែរ ធនាគារឯកទេសវីង ក៏បានត្រៀមផ្តល់ជូននូវរង្វាន់អាំងប៉ាវចំនួន ២,០២១ ដុល្លារអាមេរិដល់អតិថិជនមានសំណាងដោយលោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬផ្ញើប្រាក់ទៅកាន់សាច់ញ្ញាតិបងប្អូន និងមនុស្សជាទីស្រលាញ់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។
សម្រាប់ការផ្តល់ជូនរង្វាន់អាំងប៉ាវនេះគឺចាប់ផ្តើមពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយអ្នកឈ្នះនឹងត្រូវប្រកាសតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១៕