foodpanda មកដល់ក្រុងប៉ោយប៉ែតលើកនេះមានទាំងរង្វាន់ទៀតផង!
foodpanda ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនអាហារយ៉ាងរហ័សទាន់ចិត្តនោះបានមកដល់ប៉ោយប៉ែតហើយ ។ ម្យ៉ាងវិញទៀត លើសពីក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក៏បានពង្រីកបន្ថែមសេវាកម្ម Pick-Up ទៅយកអាហារខ្លួនឯងក្នុងរយៈពេល 15 នាទី និង សេវាកម្មកុម្ម៉ង់ទិញតាមហាងទំនិញផ្សេងៗ ។
នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2021 ក្រុមហ៊ុន foodpanda នឹងបោះគោលដៅថ្មីរបស់ខ្លូនចូលក្នុងក្រុងប៉ោយប៉ែត ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងពិសេសដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបទពិសោធថ្មីនៃការកុម្ម៉ង់អាហារផងដែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបើកសម្ពោធថ្មីនេះ foodpanda មានការផ្ដល់ជូនយ៉ាងច្រើនជូនអ្នកប៉ោយប៉ែតដូចជា៖
. ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស
. ការបញ្ចុះតម្លៃ 50% រហូតដល់ $3 សម្រាប់ការកម្ម៉ង់ចាប់ពី $4 ឡើងទៅ ដោយប្រើប្រាស់កូដ “HELLOPPT” និងការបញ្ចុះតម្លៃបន្ថែមជាច្រើនទៀត
ម្យ៉ាងវិញទៀតហាងអាហារពិសេសៗ ល្បីៗ ប្រចាំក្រុងប៉ោយប៉ែតក៏មាននៅលើ foodpanda ដែរដូចជា ៖
. The Pizza Company
. Pokis Milk Tea
. Korean Seoul BBQ
. Memory Coffee
. CEN CHA
លើសពីនេះទៅទៀតសម្រាប់អ្នកប៉ោយប៉ែតដែលជាអតិថិជនថ្មីទាំងអស់នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនដូចជា ៖
. ទូរស័ព្ទ iPHONE 12 Pro ចំនួន ១ រង្វាន់
. JBL Go 2 ចំនួន ២ រង្វាន់
. នាឡិកាដៃ Mi Band 5 ចំនួន ៣ រង្វាន់
គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកុម្ភៈ រហូតដល់ ថ្ងៃទី 9 ខែមីនា ឆ្នាំ 2021 សរុបមួយខែពេញតែម្តង អ៊ីចឹងកុំភ្លេចដោនឡូតកម្មវិធី foodpanda ផងណាដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕
យោងតាមលោក ដេវីដ លី នាយកគ្រប់គ្រង់ប្រចាំប្រទេស របស់ក្រុមហ៊ុន ឌីលីវេរី ហេរ៉ូ (ខេមបូឌា) ឯ.កបានមានប្រសាសន៍ថា ៉៉យើងពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ឬ ហៅថា ហ្វូតផេនដា (foodpanda) បានពង្រើកអាជីវកម្មរបស់ខ្លួនដោយបើកសាខាថ្មី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ ដោយផ្អែកលើនិន្នាការទីផ្សារបច្ចុប្បន្នក្រុមហ៊ុនយើងបាននាំមកនូវបច្ចេកវិទ្យាថ្មីចូលមកប្រទេសកម្ពុជា ក៏ដូចជាបទពិសោធន៍ថ្មីផងដែរជូនដល់អតិថិជនទាំងអស់ក្នុងការកុម្ម៉ងអាហារដែលខ្លួនចូលចិត្តតាមហាងនានា តាមកម្មវិធី foodpanda។ ៉៉
ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និង ទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ។