វ៉ាវ! លីវ ជីលី កាន់តែស្អាតប្លែក ពេលកៀកឡើងឆាកប្រកួត Miss Grand International នៅថៃ (វីដេអូ)
រយៈពេលមិនយូរប៉ុន្មានទៀតនោះទេ ការប្រកួតកម្មវិធី Miss Grand International 2020 នៅឯប្រទេសថៃ នឹងកៀកជិតមកដល់ហើយ ។ ក្នុងនោះដែរ បើតាមថ្ងៃកំណត់កម្មវិធី ថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ។
បើក្រឡេកទៅមើល Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ឯណេះវិញ កាន់តែកៀកថ្ងៃធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញារូបនេះហាក់កាន់តែហ្វឹកហាត់កាន់តែច្រើនឡើងក្នុងការដើរម៉ូដ ដោយកាលពីពេលកន្លងមក ម្ចាស់មកុដ Miss Grand Cambodia 2020 រូបនេះ ធ្លាប់បានឲ្យដឹងដែរថា នាងមានចំណុចខ្វះខាតក្នុងការដើរនេះខ្លាំង ។
យ៉ាងណាមិញ ថ្មីៗនេះដែរ កញ្ញា លីវ ជីលី ក៏បានបង្ហោះវីដេអូថ្មីមួយនៃការហ្វឹកហាត់ដើរម៉ូដរបស់នាង ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា លីវ ជីលី មានការអភិវឌ្ឍច្រើន និង សរសើរថានាងពិតជាមានឆន្ទៈមុតមាំក្នុងការចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាពិតមែន ។ លើសពីនោះទៀត វីដេអូក្នុងឈុតចំហល្វែងលើបិទបាំងតែអាវក្នុងនោះដែរ លីវ ជីលី ត្រូវបានអ្នកលេងបណ្តាញសង្គមសរសើរទៀតថា សម្រស់របស់នាងគឺកាន់តែស្រស់ស្អាតជាងមុនថែមទៀតផង ៕