លីវ ជីលី កែកុនផ្ទៃមុខកាន់តែស្អាតប្លែក ត្រៀមដណ្ដើមពាន Miss Grand អន្តរជាតិ
មិនយូរទៀតទេ កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2020 នឹងប្រកួតផ្ដាច់ព្រ័ត្រស្វែងរកបវរកញ្ញាឯកគ្រងមកុដនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ នៅប្រទេសថៃ ដែលក្នុងកម្មវិធីនេះ ក៏មានបវរកញ្ញាជាច្រើនមកពីតំណាងបណ្ដាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមប្រកួតដណ្ដើមមកុដ ហើយក្នុងនោះកម្ពុជាយើងក៏កំពុងត្រៀមខ្លួនចូលរួមផងដែរ ។
ខណៈកំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតដណ្ដើមមកុដ Miss Grand International 2020 ស្រាប់តែមួយរយៈចុងក្រោយនេះ ទស្សនិកជនជាច្រើនបានសង្កេតឃើញ កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ប្រែរូបសម្រស់កាន់តែស្រស់ស្អាតទាក់ទាញប្លែកមើលសឹងមិនស្គាល់ រហូតមានអ្នកគាំទ្រមួយចំនួននាំគ្នាសង្ស័យថា នាងប្រហែលជាទៅកែកុនមុខមិនខានឡើយ ។
ដូចការសង្ស័យរបស់អ្នកគាំទ្រមែន បើយោងតាមគណនីហ្វេសប៊ុកគ្លីនិកកែសម្ផស្សមួយកន្លែងឈ្មោះ Ruby Galadriel បានបង្ហោះរូបថត ព្រមទាំងសកម្មភាពបវរកញ្ញាឯក លីវ ជីលី បានកែកុនមុននៅកន្លែងរបស់ខ្លួន ដើម្បីទទួលបានរូបសម្រស់កាន់តែស្អាតក្នុងការត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែងដណ្ដើមមកុដ Miss Grand International 2020 នៅប្រទេសថៃ ៕
រូបភាព៖ Ruby Galadriel