ថ្មីទៀតហើយ គង់ ចាន់ស្រីមុំ លើកនេះលេងបែបចម្រុះពណ៌ ស្រស់ឆើតណាស់
តារាសម្ដែង និង ពិធីការនីល្បីឈ្មោះ គង់ ចាន់ស្រីមុំ ត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ដោយនាងជាអ្នកសិល្បៈមួយរូបដែលនិយមលេងសម្លៀកបំពាក់ Fashion ទាន់សម័យ និង ប្លែកៗជាហូរហែ ។
ដោយសារ គង់ ចាន់ស្រីមុំ ជាតារាស្រីមួយដួងមានឈ្មោះល្បី ចំពោះការរៀបចំស្ទីលតែងខ្លួនតារាស្រីរូបនេះតែងតែយកចិត្តទុកជាខ្លាំង ក្នុងការជ្រើសរើសម៉ូដសម្លៀកបំពាក់ណាដែលមានលក្ខណៈទាន់សម័យ និង ថ្មីៗដើម្បីជាការទាក់ទាញ និង ជាការបង្ហាញពីភាពទាន់សម័យពេញនិយមនៅក្នុងពេលបច្ចុបន្ននេះ ។ មិនថាតែម៉ូដសម្លៀកបំពាក់នោះទេ សូម្បីតែការផាត់មុខ និង ម៉ូដសក់ក៏តារាស្រីរូបនេះតែងមានការយកចិត្តទុកដាក់ខ្ពស់ដែរ ដើម្បីឱ្យមើលទៅមានភាពស្រស់ស្អាត និង មានទំនុកចិត្តពីស្អាតពីលើដល់ក្រោម ។
អ្វីដែលកាន់តែពិសេស កាលពីពេលថ្មីនេះដែរ គង់ ចាន់ស្រីមុំ ក៏បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីមួយទៀត ដែលលើកនេះ ពិតជាមានអ្វីដែលប្លែកមិនឱ្យជាន់ស្ទីលមុនៗនោះទេ ។ ក្នុងម៉ូដរ៉ូបនោះត្រូវបានច្នៃចេញបែបចម្រុះពណ៌ ឆើតស្រស់ ជាមួយនឹងសាច់សខ្ចីបានធ្វើឱ្យសម្រស់របស់អ្នកម៉ាក់សម័យថ្មីរូបនេះកាន់តែស្អាតប្លែក និង ក្មេងស្រស់ដូច ១៨ ឆ្នាំអ៊ីចឹង ៕