អ្នកដឹកនាំល្បីមួយរូបរង់ចាំលទ្ធផលតេស្តកូវីដ-១៩ ក្រោយទាក់ទងជាមួយ ណុប បាយ៉ារិទ្ធ
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ណុប បាយ៉ារិទ្ធ បានចេញមុខមកបញ្ជាក់ថា លោកពិតជាត្រូវបានក្រសួងសុខាភិបាលបានមកយកសំណាកទៅពិនិត្យមែនកាលពីយប់មិញ ហើយពេលនេះលោកបានទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ នឹងកំពុងរង់ចាំឡានពេទ្យរបស់ក្រសួងសុខាភិបាលមកយកទៅព្យាបាល ។
យ៉ាងណាមិញ ក្រោយពីការប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ហើយនោះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏បានប្រកាសឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងលោកទៅធ្វើតេស្តដូចគ្នាផងដែរ ។
ដោយឡែក នារសៀលថ្ងៃដដែលនេះផងដែរ អ្នកដឹកនាំវ័យក្មេងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស លោក អ៊ីកូ វ៉ាក់សុង ក៏បានកំពុងទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និង រង់ចាំលទ្ធផល ក្រោយពីលោកធ្លាប់បានទាក់ទងដោយប្រយោលជាមួយលោក ណុប បាយ៉ារិទ្ធ ។ បន្ថែមពីនោះ អ្នកដឹកនាំ អ៊ីកូ វ៉ាក់សុង ក៏បានបញ្ជាក់ថា លោកមានអាការ ក្អក ក្តៅខ្លួន ឈឺក ផ្តាសាយ និង ឈឺក្បាល កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
យ៉ាងណាមិញ លទ្ធផលរបស់អ្នកដឹកនាំរូបនេះយ៉ាងណា តែមហាជនអ្នកគាំទ្រ ក៏ជូនពរដល់លោកឲ្យទទួលបានលទ្ធផលល្អផងដែរ ៕