អ្នកគាំទ្រនៅតែបារម្ភ ព្រោះ ៣ ថ្ងៃមុន ឆន សុវណ្ណារាជ បានជួប វី ឌីណែត ទោះលើកទី ១ អវិជ្ជមាន
នៅថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២១ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស វី ឌីណែត បានរកឃើញឆ្លងជំងឺកូវីដ-១៩ ដោយពេលនេះដែរ នាងក៏បានស្នើឱ្យអ្នកដែលបានពាក់ព័ន្ធនឹងនាងទៅធ្វើតេស្តដើម្បីរកមេរោគបង្ការការឆ្លងបន្ត ។
ងាកទៅមើលតារាចម្រៀងលោក ឆន សុវណ្ណារាជ ឯណោះវិញ សម្រាប់ការធ្វើតេសលើកទី ១ របស់លោក គឺអវិជ្ជមាន ប៉ុន្តែយ៉ាងណា សម្រាប់អ្នកគាំទ្រវិញ បន្ទាប់ពីបានដឹងដំណឹងថា វី ឌីណែត វិជ្ជមានកូវីដ-១៩ ហើយនោះ បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភសុខភាព ឆន សុវណ្ណារាជ ដែរ ព្រោះបើតាមការបង្ហោះរបស់ វី ឌីណែត កាលពី ៣ ថ្ងៃមុន លោកបានជួប និង ពាក់ព័ន្ធជាមួយនាង ។
ទន្ទឹមនឹងនោះដែរ តារាចម្រៀងរូបនេះក៏បានចេញមកបង្ហោះសារក្នុងគណនីរបស់ខ្លួនថា «ជម្រាបសួរបាទពុកម៉ែបងប្អូនមិត្តភក្តិ និង មិត្តអ្នកគាំទ្រទាំងអស់គ្នាដែលសួរសុខទុក្ខ និង បារម្ភពីសុវត្តិភាព និង សុខភាពរបស់ខ្ញុំបាទតាមរយៈបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ សុំទោសផងដែលមិនបានឆ្លើយតបអស់សុខភាពខ្ញុំធម្មតាមិនអីទេ ហើយលទ្ធផលធ្វើតេស្តលើកទីមួយសម្រាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវីដ-១៩ នោះគឺ អវិជ្ជមាន Negative ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ករយៈពេល ១៤ ថ្ងៃបន្តទៀត ដើម្បីធ្វើការធ្វើតេស្តបន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានបារម្ភ និង ជូនពរ សូមប្រុងប្រយ័ត្ន និង បន្តការពារឱ្យកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវីដ-១៩ នេះ អ្នកភ្លេចកូវីដ តែកូវីដមិនភ្លេចអ្នកទេ ៣ កុំ ៣ កាពារ»៕