ងាយៗសោះ! នារីៗរៀបការថ្មីថ្មោង ចង់ដឹងអាចមានកូនភ្លោះបាន ត្រូវមើលលើរឿង ៥ យ៉ាងនេះ
មានគ្រួសារច្រើនណាស់ដែលក្រោយពីរៀបមង្គលការរួចមានបំណងចង់មានកូន និង មានគ្រួសារមួយចំនួនទៀតមានបំណងចង់បានកូនភ្លោះ ព្រោះគិតថាការពពោះតែម្ដងទទួលបានកូនដល់ទៅ ២ នាក់ ជាការចំណេញទាំងពេលវេលា ទាំងថវិកាទៀតផង ។ ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលធ្វើឱ្យស្រីៗមានឱកាសមានកូនភ្លោះបាន ៖
១-អាយុ
ជាធម្មតាម្ដាយដែលមានអាយុលើសពី ៣៥ ឆ្នាំឱ្យកាសមានកូនភ្លោះមានច្រើនជាងម្ដាយដែលមានអាយុតិច ព្រោះម្ដាយដែលមានអាយុច្រើនរាងកាយផលិតអរម៉ូនអ៊ីស្ត្រូសែនបានច្រើន អរម៉ូននេះជួយជំរុញឲ្យរាងកាយផលិតអូវុលបានច្រើន រួមទាំងអរម៉ូន FSH (Follicle Stimulating Hormone) ដែលជួយជំរុញឲ្យរាងកាយបញ្ចេញអូវុលបង្កើនឱកាសក្នុងការមានកូន ។
២-កម្ពស់
ស្ត្រីដែលខ្ពស់ឱកាសមានកូនភ្លោះមានច្រើន ស្ដាប់ហើយប្រហែលជាមានចម្ងល់ហើយថា តើកម្ពស់ពាក់ព័ន្ធនឹងកូនភ្លោះដូចម្ដេចទៅ? បើយោងតាមរបាយការណ៍នៅឆ្នាំ ២០០៦ របស់ប្រទេសថៃ បានបង្ហាញថា ស្ត្រីដែលមានកូនភ្លោះភាគច្រើនមានកម្ពស់ខ្ពស់ជាងស្ត្រីទូទៅប្រហែល ២.៥៤ ស.ម ។
៣-ទម្ងន់
ក្រៅពីកម្ពស់ ទម្ងន់ក៏ជាមូលហេតុមួយទៀតដែរក្នុងការបន្ថែមឱកាសឲ្យមានកូនភ្លោះដែរ ។ បើ BMI ធំជាង ៣០ ឱកាសមានកូនភ្លោះមានច្រើន ផ្ទុយទៅវិញបើ BMI តូចជាង ១៨.៥ ឱកាសក៏មានតិចដែរ (BMI ស្មើទម្ងន់ខ្លួនគិតជាគីឡូក្រាម ចែកជាមួយកម្ពស់គិតជាម៉ែត្រ លើកជាការ៉េ BMI = ទម្ងន់/(កម្ពស់)2) តែមិនគួរបន្ថែមទម្ងន់ដើម្បីចង់បានកូនភ្លោះនោះទេ ព្រោះអាចប្រឈមមុខនឹងជំងឺផ្សេងៗទៀត ។
៤-របបអាហារ
ការទទួលទានអាហារអាចបន្ថែមឱកាសក្នុងការមានកូនភ្លោះបានរហូតដល់ ៥ ដង ។ ស្រ្តីគួរតែបរិភោគអាហារផលិតពីសាច់ ជាពិសេសអាហារដែលផលិតពីទឹកដោះគោ អាចជួយឲ្យរាងកាយផលិតអាំងស៊ុយលីនបានច្រើនជាងធម្មតា អាហារប្រភេទនេះមានឥទ្ធិពលដល់ការបន្តកំណើត ។
៥-ប្រវត្តិគ្រួសារ
ប្រសិនជាគ្រួសារខាងម្ដាយមានប្រវត្តិធ្លាប់មានកូនភ្លោះ ឱកាសក៏មានច្រើនដូចគ្នា ឯខាងបុរស ទោះជាមានចំណែកបង្កកំណើតក្ដី តែមិនមានឥទ្ធិពលទេ ៕