ដំណឹងមរណភាពម្ដាយរបស់តារាកំប្លែង ស្រីពីន បានធ្វើឱ្យអ្នកនៅក្នុងវិស័យសិល្បៈ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាមហាជនទាំងមូល មានការភ្ញាក់ផ្អើល និង តក់ស្លុតយ៉ាងខ្លាំង ព្រោះវាហាក់ដូចជាលឿនខ្លាំងពេក ដោយ ស្រីពីន ទើបតែប្រកាសថាម្ដាយនាងបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី ២២ ខែមីនា ម្សិលមិញ ស្រាប់តែមកដល់ព្រឹកថ្ងៃទី ២៣ ខែមីនា នេះ ម្ដាយនាងបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រៅពីដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ បើងាកទៅមើល ស្រីពីន វិញ បានធ្វើឱ្យមហាជនកាន់តែស្រណោះស្រណោក អាណិតអាសូរដល់រូបនាងជាពន់ពេក ពេលដែលត្រលប់ទៅលើវីដេអូដែលនាងបានបង្ហោះកាលពីយប់មិញ យំរៀបរាប់ទឹកភ្នែកហូររហាមពេលម្ដាយត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្ទប់ផ្សេង ។
ក្នុងវីដេអូនេះ ស្រីពីន ទួញសោកទាំងទឹកភ្នែកហូរសស្រាក់ថា «អស់ពីម៉ាក់ខ្ញុំទៅ ខ្ញុំមានអ្នកណា ម៉ាក់ខ្ញុំសន្យាជាមួយខ្ញុំថាទៅផ្ទះវិញជាមួយខ្ញុំ» ។ សូមទស្សនាវីដេអូខាងក្រោម ៖