Gerath Bale ប្តេជ្ញាជួយឱ្យជម្រើសជាតិខ្លួនឡើងទៅ World Cup ២០២២ ខានតែបាន
កីឡាករជម្រើសជាតិវែល Gerath Bale វ័យ ៣១ ឆ្នាំ បានប្រកាសថាខ្លួននឹងធ្វើគ្រប់បែបយ៉ាងក្នុងការយិតយោងក្រុមជម្រើសជាតិខ្លួនឱ្យឡើងទៅវគ្គចែកពូល World Cup ឱ្យបានក្នុងការប្រកួត FIFA WORLD CUP QATAR 2022 នេះ ។
ការប្តេជ្ញាចិត្តដ៏មុះមុតនាឆ្នាំនេះ គឺដោយសារតែកីឡាករស្នូលរបស់វែលរូបនេះ អាចនឹងអវត្តមាននៅឆ្នាំក្រោយ ដ្បិតអីមានវ័យកាន់តែជ្រេទៅហើយ ។ ណាមួយគេមិនដែលបានលេង World Cup ឡើយ ពីព្រោះក្រុមជម្រើសជាតិវែលតែងតែធ្លាក់នៅវគ្គចុងក្រោយនៃវគ្គជម្រុះរហូត ដែលបានអវត្តមានពី World Cup ចាប់តាំងពីទស្សវត្សឆ្នាំ ៦០ មកម្ល៉េះ ។
Gerath Bale គឺជាខ្សែប្រយុទ្ធលំដាប់ពិភពលោក ដែលទទួលបានប្រាក់ឈ្នួលថ្លៃជាងគេបង្អស់នៅលើពិភពលោក របស់កំណត់ត្រា Guiness ។ រូបគេបានបង្ហាញខ្លួនឱ្យក្លិប ក្នុងពានរង្វាន់កម្រិតពិភពលោកជាច្រើន តែអនិច្ចាតែរឿងមួយ គឺគេមិនដែលមានលេងពាន World Cup ឡើយ ៕