ឈួន ស្រីម៉ៅ រៀបការតាមប្តីរស់នៅអាមេរិកអស់ ៧ ឆ្នាំ ទើបសម្រេចបំណងធំ ២ នេះ
រយៈពេលប្រមាណជា ៧ ឆ្នាំហើយដែលតារាចម្រៀង ឈួន ស្រីម៉ៅ បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ហើយពេលវេលាដែលនាងរង់ចាំក៏បានមកដល់ដែរ ដោយពេលនេះនាងក៏ទទួលបានសញ្ជាតិអាមេរិកយ៉ាងស្របច្បាប់ ។
មួយរយៈចុងក្រោយនេះ តារាចម្រៀងរូបរាងតូចល្អិត ឈួន ស្រីម៉ៅ កាន់តែមានក្តីសុខទ្វេដង ដោយនាងបានទទួលលាភពីរផ្ទួនៗគ្នា ២ បន្ទាប់ពីរស់នៅអាមេរិករួមដំបូលជាមួយស្វាមីអស់ ៧ ឆ្នាំ ដែលលាភផ្ទួនគ្នានោះគឺទី ១ កាលចុងឆ្នាំ ២០២០ កន្លងទៅនេះ នាងទើបទទួលបានសញ្ជាតិអាមេរិកយ៉ាងស្របច្បាប់ ។ ឯលាភទី ២ នោះគឺនាងកំពុងពពោះកូនក្នុងផ្ទៃ ដែលជាកូនដំបូង ។
ពេលនេះដែរ ឈួន ស្រីម៉ៅ បានពពោះកូនក្នុងផ្ទៃមានអាយុប្រមាណជាជិត ៥ ខែហើយ តែបើនិយាយពីសម្រស់ និង រូបរាងរបស់នាងនៅតែតូចច្រឡឹង ស្ទើរមិនដឹងថានាងកំពុងពពោះនោះឡើយ ហើយសម្រាប់ភេទកូនដំបូងនេះ នាងក៏មិនទាន់បង្ហើបឱ្យដឹងនៅឡើយដែរ ។ រហូតមកដល់ពេលនេះ ឈួន ស្រីម៉ៅ នៅតែបន្តអាជីពជាតារាចម្រៀងដដែលនៅលើទឹកដីអាមេរិកនោះ ៕