ManU វាយបក ៥ គ្រាប់ ខណៈមិត្តរួមលីគ Arsenal បានត្រឹមទឹកភ្នែកជើងទី ១
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ជើងទី ១ ក្រុមបាល់ទាត់ Manchester United បានយកឈ្នះក្រុមបាល់ទាត់ Roma ដោយលទ្ធផល ៦ ទល់នឹង ២ ។ ចំណែកឯ Villarreal បានយកឈ្នះ Arsenal ដោយលទ្ធផល ២ ទល់នឹង ១ ។
គូទី ១ ក្នុងវគ្គទី ១ ក្រុមម្ចាស់ផ្ទះ ManU ហាក់មិនទាន់បង្ហាញភាពខ្លាំងឡើយ ដោយក្រុមភ្ញៀវបាននាំមុខដោយលទ្ធផល ១ ទល់នឹង ២ ។ ចូលដល់វគ្គទី ២ ក្រុមម្ចាស់ផ្ទះបានសងវិញដល់ទៅ ៥ គ្រាប់ ហើយយកឈ្នះដោយលទ្ធផល ៦ ទល់នឹង ២ ។
ចំណែកឯ គូទី ២ វិញ Villarreal បាននាំមុខតាំងពីវគ្គទី ១ ដល់ទៅ ២ គ្រាប់ ដោយបញ្ចប់វគ្គទី ១ ដោយលទ្ធផល ២ ទល់នឹង ០ ។ ចូលដល់វគ្គទី ២ Arsenal ប្រឹងខ្លាំងមែនទែន ដោយរកបានគ្រាប់បាល់ប៉េណាល់ទី ១ គ្រាប់ ហើយលទ្ធផលបញ្ចប់ដោយម្ចាស់ផ្ទះ Villarreal ឈ្នះ Arsenal ២ ទល់នឹង ១ ៕