តូតា អរញញឹមញញែមបិទមាត់មិនជិត ព្រោះបានម្តាយក្មេកស្រឡាញ់ខ្លាំង សំណាងបំផុត
មិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីប៉ុណ្ណោះទេ តារាសម្តែង តូតា ក៏ជាស្ត្រីដែលមានសំណាងដោយនាងទទួលបានការចូលចិត្តពីសំណាក់ក្រុមគ្រួសារសាច់ថ្លៃ ជាពិសេសអ្នកម្តាយក្មេកតែម្តង ធ្វើឱ្យនារីមិនតិចទេលាន់មាត់ថាធ្វើបុណ្យដល់ណាស់បានម្តាយក្មេកស្រឡាញ់បែបនេះ ។
ថ្មីៗនេះ តូតា បានបង្ហាញរូបភាពមួយសន្លឹកនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកម្តាយក្មេក ដែលជារូបភាពភាពរវាងនាង និង ម្តាយក្មេក រួមគ្នាជាមួយនឹងការលើកឡើងថា «នៅពេលដែលយើងជាកូនប្រសាឃើញមានរូបយើងនៅលើអេក្រង់ទូរស័ព្ទរបស់ម្តាយក្មេកបែបនេះ ប៉ាក្មេកអើយ…កុំច្រណែនកូនអីណា៎» ។
ការលើកឡើងបែបកំប្លែងលេងបែបនេះរបស់ តូតា បានធ្វើឱ្យមហាជនមួយចំនួនលាន់មាត់សរសើរថា ពិតជាសំណាងណាស់ដែលបានម្តាយក្មេកស្រឡាញ់ និង យល់ចិត្តបែបនេះ ។
ថ្វីដ្បិតស្វាមីរបស់ តូតា លោក ប៉ុល វិបូ មិនសូវបង្ហាញភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដូចគូដទៃ ប៉ុន្តែ តូតា ពិតជាទទួលបានសេចក្តីសុខយ៉ាងពេញលេញពីសំណាក់ស្វាមីរបស់នាង ។
កន្លងមកតារារូបនេះធ្លាប់ធ្លោយមាត់ថា ប្រសិនស្វាមីរបស់នាងមិនពូកែប្រហែលនាងមិនយកទេ ។ ក្រៅពីបំពេញតួនាទីជាមេផ្ទះមើលថែទាំកូនតូចនោះ តូតា មិនទាន់វិលមកកាន់អាជីពសិល្បៈវិញឡើយ ។ ពេលនេះដែរនាងចំណាយពេលវេលាថែទាំសម្រស់ ជាពិសេសហាត់ប្រាណយករូបរាងតូចស្លីមពីមុនមកវិញ ៕