១៤ ឆ្នាំហើយ ទើបដឹងរឿងហួសចិត្តលើឆាកមួយរបស់ Yuri សមាជិក Girl’s Generation (វីដេអូ)
បើគិតមកដល់ឆ្នាំ ២០២១ នេះ មានរយៈពេល ១៤ ឆ្នាំ ហើយ ដែលសមាជិកក្រុមតារាចម្រៀងស្រីដ៏ល្បីរបស់កូរ៉េខាងត្បូង Girl’s Generation បានបង្កើតឡើង ។ ក្នុងនោះ បើទោះជាក្រុមចម្រៀងនេះមិនទាន់បានបញ្ចេញសកម្មភាពបទចម្រៀងថ្មីរបស់ខ្លួនក្តី ប៉ុន្តែសមាជិកទាំងអស់នៅតែទទួលបានការគាំទ្រពីអាជីពសិល្បៈរបស់ពួកគេក្នុងពេលបច្ចុប្បន្នផងដែរ ។
ដោយឡែក កាលពីពេលថ្មីៗនេះ សមាជិកចំនួន ៣ រូបនៃក្រុម Girl’s Generation ដូចជា នាង Taeyeon នាង Yuri នាង Hyoyeon ចូលរួមធ្វើជាតារាកិត្តិយសនៅក្នុងកម្មវិធី Amazing Saturday – Doremi Market បានធ្វើឱ្យអ្នកទស្សនា និង អ្នកគាំទ្រជាច្រើនហាក់អស់សំណើចមិនតិចនោះទេ នូវរឿងរ៉ាវអតីតកាលដែលពួកគេបានលើកយកមកនិយាយក្នុងកម្មវិធី ។
ក្នុងនោះ សមាជិក ២ រូប គឺ Taeyeon និង Hyoyeon បានលើកយកនូវរឿងហួសចិត្តមួយរបស់ Yuri ដែលបានកើតឡើងកាលពីកំឡុងឆ្នាំ ២០០៧ ពោលគឺកាលពី ១៤ ឆ្នាំ មកកកាយក្នុងកម្មវិធីខាងលើថា «Yuri ធ្លាប់ភ្លេចប៉ារូ៉លចម្រៀងនៅលើឆាក សូម្បីតែត្រូវច្រៀងតែមួយឃ្លាប៉ុណ្ណោះ» ដែលធ្វើឱ្យពិធីករ និង អ្នកនៅក្នុងកម្មវិធីហាក់ផ្ទុះសំណើចខ្លាំង ក៏ព្រោះតែកាលនោះ Girl’s Generation មានសមាជិក ៨ នាក់ ហើយ Yuri សូម្បីតែច្រៀងមួយឃ្លាក៏នាងភ្លេចដែរនោះ ។ ភ្លាមនោះម្ចាស់សាមីខ្លួន គឺ Yuri ក៏បានឆ្លើយតបវិញថា «កាលនោះ គឺនាងពិតជាអត់ចាំថាត្រូវច្រៀងយ៉ាងម៉េចមែន» ។
តស់! ទៅទស្សនាវីដេអូនៅពេល Yuri ភ្លេចប៉ារូ៉លចម្រៀងថាគួរអស់សំណើចដូចពិធីករ និង សមាជិកក្រុមបាននិយាយទេ៖