ការប្រកួតរបស់ Floyd ខែក្រោយនេះ អាចនឹងរកចំណូលបានលើសពី ១០០ លានដុល្លារ
កីឡាករប្រដាល់អាជីព Floyd Mayweather បានប្រកាសត្រលប់មកសង្វៀនវិញ ដោយពេលនេះបានបង្ហាញច្បាស់នូវសមាសភាពគូប្រកួតហើយ ដោយដៃគូលើកនេះមិនមែនជាអ្នកប្រដាល់ឡើយ តែគឺជាតារាយូធូបដ៏ល្បីមួយរូប Logan Paul ដែលមាន Subscriber ច្រើនខ្លាំង ដល់ទៅជិត ២៣ លាននាក់ ។
ការប្រកួតខាងលើគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុននេះ ដោយនឹងធ្វើឡើងក្នុងកម្មវិធីប្រដាល់ដ៏មួយនៅក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយគ្រោងនឹងមិនអនុញ្ញាតិឱ្យមានអ្នកទស្សនាឡើយ តែការប្រកួតនេះគ្រោងនឹងលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ ។
ក្រៅពីការលក់សិទ្ធិទស្សនាការប្រកួតមួយនេះ ក៏នឹងលក់ការផ្សាយផ្ទាល់ទៅកាន់ទូរទស្សន៍ធំៗនៅជុំវិញពិភពលោកផងដែរ ដោយចំណូលពីការប្រកួតនេះ ត្រូវបានគេប៉ាន់ស្មានថាអាចនឹងទទួលបានលើសពី ១០០ លានដុល្លារ ។ ទោះជាយ៉ាងណាក្តី នេះមិនមែនជាការប្រកួតដែលគេរកលុយបានច្រើនបំផុតឡើយ ដែលការពីពេលកន្លងទៅនេះ ការប្រកួតដែលរកលុយបានច្រើនបំផុតរបស់គេ គឺការប្រកួតជាមួយនឹង McGregor ដែលគេទទួលបានដល់ទៅ ៣៥០ លានដុល្លារឯណោះ ៕
ប្រភព ៖ skysport