សំខាន់ណាស់! អ្នកមានជំងឺរលាកក្រពះគួរដឹង កុំបណ្តោយខ្លួន ប្រយ័ត្នស្តាយក្រោយ
ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ ។ ថ្ងៃនេះយើងនាំយកជំងឺរលាកក្រពះមកបង្ហាញដល់មិត្តអ្នកអានបានដឹង ។
-ជំងឺរលាកក្រពះគឺជាអ្វី ?
ជំងឺរលាកក្រពះ ជាជំងឺកើតឡើងដោយសារការរលាក ឬ ហើមស្រទាប់កម្រាលនៃក្រពះ ដោយមានមូលហេតុមកពីភាពខុសប្រក្រតីនៃអាស៊ីតក្នុងក្រពះ ។
-មូលហេតុនៃជំងឺរលាកក្រពះ
• បាក់តេរី Helicobacter Pylori ដែលជាមូលហេតុទូទៅដែលប្រទះឃើញ
• ប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចុកចាប់ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin ឬ AINS)
• ញ៉ាគ្រឿងស្រវឹង
• សំពាធ
• ញ៉ាំអាហារមិនទៀងពេល
-អាការនៃជំងឺរលាកក្រពះ
ការអារនៃជំងឺរលាកក្រពះភាគច្រើនមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមានជំងឺនេះ អាចជួបបញ្ហាមួយចំនួនដូចជា ៖
• ឈឺចុកចុងដង្ហើម របៀបក្រហាយ ចុកណែន អាការទាំងនេះកើតឡើងទាំងក្នុងពេលមុនញ៉ាំអាហារ និង ក្រោយពេលញ៉ាំអាហារ ។
• ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ មានលាមកពណ៌ខ្មៅ លាមកលាយឈាមក្រពះ បើមានអាការទាំងនេះសូមទៅជួបគ្រូពេទ្យជាបន្ទាន់ ។
-វិធីការពារជំងឺរលាកក្រពះ
• ញ៉ាំអាហារឱ្យទៀងទាត់ពេលវេលា
• ហាត់ប្រាណជាប្រចាំ
• កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និង ជក់បារី បើឈប់កាន់តែល្អ
• មានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពពួកថ្នាំបំបាត់ការឈឺចាប់
• រក្សាអនាម័យលើចំណីអាហារ ដើម្បីបញ្ចៀសមេរោគអេលីកូបាក់ទែពីឡូរី (H. pylori) ។
-ការវិវឌ្ឍរបស់អ្នកជំងឺ
មានករណីខ្លះដែលជំងឺនេះអាចនឹងវិវត្តជាដំបៅក្រពះរ៉ាំរ៉ៃ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និង ទាន់ពេលវេលាទេនោះ វាអាចបណ្ដាលឲ្យប្រឈមមុខកើតជំងឺមហារីកក្រពះទៀតផង ៕